កំណើនដ៏រឹងមាំនៃការនាំចេញសម្លៀកបំពាក់ពីកម្ពុជាទៅចក្រភពអង់គ្លេស

Khmer Times Share:
រូបភាពដោយ Shutterstock.com

ការនាំចេញសម្លៀកបំពាក់របស់កម្ពុជាដែលមានទំហំទឹកប្រាក់ចំនួន៧៥៨.៥៣២ លានដុល្លារក្នុងរយៈពេល៣ត្រីមាសដំបូងនៃឆ្នាំនេះបានកើនលើសការនាំចេញសរុបចំនួន៦១៣.៣៤៤ លានដុល្លារក្នុងឆ្នាំ ២០២១។  ការនាំចេញទំនងជាឈានដល់ទំហំទឹកប្រាក់១ ពាន់លានដុល្លារនៅខែធ្នូ ឆ្នាំ២០២២។ ប្រទេសទាំងពីរគ្រោងនឹង ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា នេះបើយោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា។

ការនាំចេញសម្លៀកបំពាក់របស់កម្ពុជាទៅកាន់ចក្រភពអង់គ្លេសមានទំហំទឹកប្រាក់៧២៩.៩៤០ លានដុល្លារក្នុងឆ្នាំ២០២០  និង ៩០៦.៨២០ លានដុល្លារក្នុងឆ្នាំ២០១៩ និង ១.០៦២.២៨១ លានដុល្លារក្នុងឆ្នាំ ២០១៨ និង ៩១៩.៣៣៧ លានដុល្លារក្នុងឆ្នាំ២០១៧ ។ក្នុងត្រីមាសទី៣ ការនាំចេញមានទឹកប្រាក់ ២៧៦.០៣៨ លានដុល្លារ និងត្រីមាសទី២ ២៤៧.១៥៣លានដុល្លារ និងត្រីមាសទី១មាន២៣៥.៣៤០ពាន់លានដុល្លារក្នុងឆ្នាំ២០២២។  កាលពីឆ្នាំមុន ការនាំចេញរបស់កម្ពុជាគឺ១៨៦.៨០៧ លានដុល្លារនៅក្នុងត្រីមាសទី៤ និង១៥៤.៣៤២ លានដុល្លារនៅក្នុងត្រីមាសទី៣ និង១២៤.៦៧១ លានដុល្លារនៅក្នុង ត្រីមាសទី២ នេះបើយោងតាមទីផ្សាររបស់ Fibre2Fashion TexPro ។

ទោះ​យ៉ាង​ណា ការ​នាំ​ចេញ​សម្លៀកបំពាក់​ពី​កម្ពុជា​ទៅ​ចក្រភព​អង់គ្លេស​នៅមានចំនួនតិច។ ការនាំចេញបានថយចុះពី១៣.៤៨០ លានដុល្លារក្នុងឆ្នាំ ២០១៩ មកត្រឹម ៥.០៤១ លានដុល្លារក្នុងឆ្នាំ២០២០ និង ៨.០៣៥ លានដុល្លារក្នុងឆ្នាំ២០២១។ កម្ពុជាបាននាំចេញ​សម្លៀកបំពាក់មានទំហំទឹកប្រាក់ ៨.៦១៥ លានដុល្លារក្នុងរយៈពេលបីត្រីមាសដំបូងនៃឆ្នាំនេះ។

អានុស្សរណៈយោគយល់គ្នា ត្រូវបានរំពឹងថានឹងជំរុញពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគរវាងប្រទេសទាំងពីរ ក៏ដូចជា​ជួយ​លើក​កម្ពស់​ការ​នាំ​ចេញ​សម្លៀក​បំពាក់ និង​វាយនភ័ណ្ឌ​ផ្ទះ​ពី​កម្ពុជា​ទៅ​ចក្រភព​អង់គ្លេស។ Fibre2Fashion News Desk (KUL)

Related Posts

Previous Article

ជនជាតិ​តៃប៉ិ​រហូត​ដល់​៣០០​នាក់ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការងារ​ឆបោកនៅ​តែបន្ត​ជាប់នៅ​ក្នុង​ប្រទេស​កម្ពុជា

Next Article

កម្ពុជា​រៃអង្គាស​ថវិកា​១០​លាន​ដុល្លារ​ពី​មូលបត្របំណុល​រដ្ឋាភិបាល​