ករណីជំងឺរាតត្បាតបង្កជាសម្ពាធបន្ថែមទៀតដល់ការគ្រប់គ្រងអចលនទ្រព្យ

Husain Haider / Khmer Times Share:
KT/Tep Sony

ករណីឆ្លងរីករាលដាលនៃជំងឺរាតត្បាតបានបង្កើនជាសម្ពាធបន្ថែមទៀតដល់ប្រតិបត្តិករសាងសង់ដែលបង្កឲ្យតម្រូវការគ្រប់គ្រងអចលនទ្រព្យមានការកើនឡើង។ នេះបើតាមក្រុមហ៊ុនអចលនទ្រព្យ សេវាកម្ម និងការវិនិយោគ CBRE ដែលធំជាងគេបំផុតនៅលើពិភពលោកដែលបានឲ្យដឹងកាលពីម្សិលមិញ។

CBRE បានឲ្យដឹងថាខណៈពេលដែលករណីនៃជំងឺរាតត្បាតបានបង្អាក់ការចាប់ផ្តើមនៃគម្រោងសាងសង់នានា អ្នកដែលស្ថិតនៅក្នុងវិស័យនេះបានបង្ហាញពីបញ្ហាប្រឈមយ៉ាងខ្លាំងដល់ឧស្សាហកម្មអចលនទ្រព្យ។

ការកើនឡើងនូវតម្រូវការសេវាគ្រប់គ្រងអចលនទ្រព្យបានបង្កើតបញ្ហាប្រឈមសម្រាប់ផ្នែកនេះ ជាពិសេសទាក់ទងនឹងការផ្គត់ផ្គង់កម្លាំងពលកម្ម និងធនធានដែលត្រូវការសម្រាប់ដំណើរការអចលនទ្រព្យនេះ។ ជាលទ្ធផល ក្រុមគ្រប់គ្រងអចលនទ្រព្យកំពុងតែធ្វើការឆ្លើយតបទៅនឹងបញ្ហាប្រឈមនេះតាមរយៈបង្កើនការបណ្តុះបណ្តាលនិងស្វែងរកមធ្យោបាយថ្មីៗនានា។

លោកស្រី Shivali Chaman ប្រធានគ្រប់គ្រងអចលនទ្រព្យរបស់ក្រុមហ៊ុន CBRE Cambodia បានបន្ថែមថា ការស្រាវជ្រាវរបស់ក្រុមហ៊ុនលោកស្រីបានបង្ហាញថា“ អ្នកជួលគិតថាការគ្រប់គ្រងអគាររបស់ពួកគេគឺជាហេតុផលសំខាន់បំផុត។

លោកស្រីថា៖ «យើងពិតជាមើលឃើញការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនូវតម្រូវការគ្រប់គ្រងអចលនទ្រព្យ។ អ្នកអភិវឌ្ឍន៍និងវិនិយោគិនដឹងកាន់តែច្បាស់ពីផលប៉ះពាល់នៃការគ្រប់គ្រងអចលនទ្រព្យ ប្រកបដោយគុណភាពអាចមានកើតមានឡើងក្នុងការរក្សាប្រាក់ចំណេញនិងការខាតបង់របស់គម្រោង»។

លោកស្រីបានបន្ថែមថាជំងឺរាតត្បាតបាននាំមកនូវសម្ពាធកាន់តែខ្លាំងទៅលើប្រតិបត្តិករដែលកំពុងព្យាយាមបំពេញតាមតម្រូវការដើម្បីគ្រប់គ្រងថ្លៃដើម។

លោកស្រីបន្តថា ស្ថានភាពនាពេលបច្ចុប្បន្នទាមទារឱ្យអគារនានាមានលក្ខណៈស្អាត មានសន្តិសុខខ្ពស់ ហើយកំណត់ចំនួនភ្ញៀវដែលចូលមកទស្សនា។

លោកស្រីបន្ថែមថា៖ «ពិតណាស់ គ្មានអ្នកគ្រប់គ្រងអចលនទ្រព្យណាម្នាក់អាចភ្លេចអំពីមូលដ្ឋានគ្រឹះបានទេ ប៉ុន្តែសេវាកម្មរបស់ពួកគេកាន់តែច្រើនត្រូវគ្របដណ្តប់ទាំងការគ្រប់គ្រងអគារ ដំណោះស្រាយបច្ចេកវិទ្យា និងបង្កើតដំណើរការសេវាកម្មអតិថិជនដែលផ្តល់ឲ្យពួកគេនូវបទពិសោធន៍លំដាប់ខ្ពស់»។

ការលើកឡើងរបស់លោកស្រីគឺស្របជាមួយនឹងការឆ្លើយតបរបស់វិស័យអចលនទ្រព្យក្នុងតំបន់ចំពោះជំងឺរាតត្បាត។ ការលក់អចលនទ្រព្យប្រភេទកណ្ដាលនិងខ្ពស់បានធ្លាក់ចុះ ១,៦ ភាគរយ និង ១,៩ ភាគរយនៅក្នុងត្រីមាសចុងក្រោយ។ ទោះយ៉ាងណា តម្លៃសម្រាប់ទីតាំងដែលមានតំលៃសមរម្យ (គ្រួសារដែលមានចំណូលទាប) បានធ្លាក់ចុះជិត ៦ ភាគរយ។ ក្រុមហ៊ុនបានកត់សម្គាល់ថាវត្តមាននៃវ៉ាក់សាំងការពារបង្ហាញពីការបញ្ចប់នៃជំងឺរាតត្បាតដែលនឹងនាំឱ្យមានការងើបឡើងជាថ្មីនៅក្នុងទីផ្សារអចលនទ្រព្យ។

បច្ចុប្បន្ននេះ គំរោងធំៗ ចំនួន ២៧៩ ដែលកំពុងស្ថិតនៅក្នុងការសាងសង់នៅក្នុងរាជធានីភ្នំពេញ។

យោងតាម CBRE បានឱ្យដឹងថា ខណៈពេលដែលការផ្គត់ផ្គង់អចលនទ្រព្យបន្តកើនឡើង ចំណាប់អារម្មណ៍របស់គម្រោងនានាក៏កំពុងតែកើនឡើងផងដែរ។

អ្នកអភិវឌ្ឍន៍នានាកំពុងណែនាំបច្ចេកវិទ្យាថ្មី ដោយទាមទារឱ្យពួកគេទទួលបាននូវភាពជោគជ័យនៃប្រតិបត្តិការដោយបើកឱកាសសម្រាប់បុគ្គលដែលមានជំនាញខាងបច្ចេកវិទ្យាព័ត៌មាន បដិសណ្ឋារកិច្ច និងគណនេយ្យដើម្បីចូលក្នុងវិស័យអចលនទ្រព្យ៕

ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា

Related Posts

Previous Article

​អ្នកបើកបរ​រថយន្ត​សង្គ្រោះបន្ទាន់​ដែល​ទម្លាក់​សព​ចោល ត្រូវបាន​បញ្ឈប់​ពី​ការងារ​

Next Article

ទស្សនត្រូវបានលើកឡើងផ្សេងគ្នាលើចក្ខុវិស័យនៃកំណើនសេដ្ឋកិច្ច