កម្ពុជាស្នើធនាគារពិភពលោកគាំទ្រការអភិវឌ្ឍន៍របស់កម្ពុជាបន្ថែមទៀត តាមរយៈការផ្តល់ជំនួយឥតសំណង

Khmer Times Share:

កម្ពុជាបានស្នើធនាគារពិភពលោក ជួយកៀរគរជំនួយឥតសំណងបន្ថែមទៀតដើម្បីគាំទ្រដល់គម្រោងរបស់ប្រទេសក្នុងការលើកកម្ពស់ជំនាញអប់រំ និងសុខភាព ជាពិសេសនៅក្នុងបរិបទនៃជំងឺកូវីដ-១៩ ។

ការស្នើសុំនេះធ្វើឡើងដោយ លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងអំឡុងពេលកិច្ចប្រជុំថ្មីៗ មួយលោកស្រី Victoria Kwakwa អនុប្រធានតំបន់របស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក តាមរយៈប្រព័ន្ធវីដេអូ។

លោកឧបនាយករដ្ឋមន្រ្តីបានស្នើធនាគារពិភពលោកពិចារណាឡើងវិញអំពីលក្ខខណ្ឌប្រាក់កម្ចីដោយផ្តល់នូវប្រាក់កម្ចីអោយបានច្រើន ដូចដៃគូអភិវឌ្ឍន៍ដទៃទៀត និងពន្យាពេលអនុវត្តលក្ខខណ្ឌប្រាក់កម្ចីថ្មីដើម្បីអោយកម្ពុជាអាចទទួលចាត់ចែងហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធធំ ៗ និងក៏ដូចជាស្តារសេដ្ឋកិច្ចជាតិបន្ទាប់ពីវិបត្តិកូវីដ-១៩។

លោកបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ និងភាពជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩នៅទូទាំងប្រទេស។

លោកស្រី Kwakwa បានសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងធនាគារពិភពលោកក្នុ ងអាណត្តិរបស់លោកស្រី។

លោកស្រីបានទទួលយកសំណើរបស់កម្ពុជាហើយសន្យាថានឹងជូនដំណឹងដល់អ្នកគ្រប់គ្រងធនាគារជាពិសេសអនុប្រធានប្រចាំតំបន់ទទួលបន្ទុកអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោកស្រី Manuela Ferro អំពីការស្នើសុំនេះ។ លីម ណារី- ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

Related Posts

Previous Article

យុទ្ធនាការផ្លាស់ប្តូរសង្គម និងអាកប្បកិរិយាស្តីពីការកាត់បន្ថយតម្រូវការគ្រឿងសង្ហារឹមឈើប្រណីតត្រូវបានចាប់ផ្តើម

Next Article

កម្ពុជាពិចារណាចាក់វ៉ាក់សាំងអោយកុមារដែលមាអាយុពី៣ ដល់៦ឆ្នាំ ជាដំណាក់កាលទី៥នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩