កម្ពុជារៀបចំសិក្ខាសាលាស្តីអំពីការការពារកុមារពីចម្ងាយ

Khmer Times Share:
ក្មេងម្នាក់នៅមុខកុំព្យូទ័រ។ ការកេងប្រវ័ញ្ចតាមប្រព័ន្ធអ៊ីនធឺណេតមានច្រើន។ Photo: Phen Rattanak

ក្រសួងអប់រំយុវជន និងកីឡា សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កំពុងរៀបចំសិក្ខាសាលាស្តីពីការការពារកុមារពីចម្ងាយ (តាម Online)។

សិក្ខាសាលានេះ ចាប់ផ្តើមពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែសីហា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីហានិភ័យនៃទម្រង់អនឡាញចំពោះកុមារ និងជួយពួកគេឱ្យគេចផុតការយាយី និងការរំលោភបំពានតាមប្រព័ន្ធអ៊ីនធឺណិត។

ថ្នាក់ដឹកនាំ និងអ្នកជំនាញមកពីក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល ស្ថាប័នអប់រំ វិស័យឯកជន និងទីភ្នាក់ងារសារព័ត៌មាន ព្រមទាំងយុវជនខ្លួនឯងផងបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។

ពួកគេបានចែករំលែកបទពិសោធន៍ យុទ្ធសាស្ត្រ ផែនការសកម្មភាពដើម្បីជួយការពារការយាយីតាមអនឡាញ ការលួចបន្លំ និងការធ្វើទុក្ខបុកម្នេញ។ Lim Nary – AKP

 

Related Posts

Previous Article

ពលករចំណាកស្រុកកម្ពុជាប្រមាណជាង ២៦០នាក់ត្រូវបានបញ្ជូនមកស្រុកកំណើតវិញ

Next Article

រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចកំណត់ភូមិសាស្ត្រមួយចំនួនជាតំបន់ក្រហម