ទំនាក់ទំនងល្អរវាងស៊ុយអែត និងកម្ពុជានឹងបន្តនៅក្នុងទម្រង់ថ្មី

Share:

ស្ថានទូតស៊ុយអ៊ែតនៅភ្នំពេញបានបញ្ជាក់សារជាថ្មីនាពេលថ្មីៗនេះថា ស្ថានទូតស៊ុយអែតនៅទីក្រុងភ្នំពេញនឹងបិទនៅថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០២១ ប៉ុន្តែទំនាក់ទំនងការទូតរវាងស៊ុយអែតនិងកម្ពុជានឹងនៅតែបន្តដដែល។

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយនៅថ្ងៃទី ១៥ ខែកញ្ញា ស្ថានទូតបាននិយាយថា ការសម្រេចចិត្តបិទស្ថានទូតនៅទីក្រុងភ្នំពេញធ្វើឡើងដោយរដ្ឋាភិបាលស៊ុយអែតនៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ប៉ុន្តែទំនាក់ទំនងការទូតរវាងស៊ុយអែត និងកម្ពុជានឹងនៅតែបន្ត។

វត្តមានរបស់ប្រទេសស៊ុយអែតនៅកម្ពុជានឹងបន្តក្នុងទម្រង់ជាការិយាល័យ ដែលមានភារកិច្ចធ្វើការជាមួយដែគូរកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ស៊ុយអែតនៅកម្ពុជា ក្នុងវិស័យសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ការិយាល័យនេះនឹងបើកនៅថ្ងៃទី ១ ខែធ្នូឆ្នាំ ២០២១ ហើយនឹងមានទីតាំងនៅក្នុងបរិវេណស្ថានទូតដែលមានទីតាំងដូចសព្វថ្ងៃនេះ។

ស្ថានទូតស៊ុយអ៊ែតនៅភ្នំពេញនឹងផ្តល់ការជួយផ្នែកកុងស៊ុលដល់ពលរដ្ឋស៊ុយអែតរហូតដល់ថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០២១។ ពលរដ្ឋស៊ុយអែតដែលត្រូវការជំនួយផ្នែកកុងស៊ុលចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១ តទៅ ត្រូវទាក់ទងស្ថានទូតស៊ុយអែតនៅទីក្រុងបាងកក ដែលនឹងផ្តល់ការគាំទ្រ និងណែនាំ។

ការិយាល័យនេះនឹងមិនអាចផ្តល់ការជួយខាងផ្នែកកុងស៊ុលដល់ពលរដ្ឋស៊ុយអែតបានទេ។

ស៊ុយអែតគ្រោងនឹងបើកស្ថានកុងស៊ុលកិត្តិយសនៅទីក្រុងភ្នំពេញដែលនឹងផ្តល់ការជួយខាងផ្នែកកុងស៊ុលដល់ពលរដ្ឋស៊ុយអែតនៅកម្ពុជា ។មិនមានកាលបរិច្ឆេទបញ្ជាក់អំពីពេលវេលាដែលស្ថានកុងស៊ុលកិត្តិយសត្រូវបើកនោះទេ ប៉ុន្តែប្រហែលជាអាចបើកនៅឆ្នាំ ២០២២។ ស្ថានទូតស៊ុយអែតនៅទីក្រុងបាងកកនឹងផ្តល់ព័ត៌មានបន្ថែមអំពីរឿងនេះនៅពេលក្រោយ។

ចាប់ពីថ្ងៃទី ១ ខែកញ្ញាឆ្នាំ ២០២១ ពលរដ្ឋហ្វាំងឡង់នៅកម្ពុជាដែលត្រូវការជំនួយផ្នែកកុងស៊ុលនឹងត្រូវទាក់ទងស្ថានកុងស៊ុលកិត្តិយសហ្វាំងឡង់នៅភ្នំពេញ។

ប្រជាពលរដ្ឋន័រវែសនៅកម្ពុជាដែលត្រូវការជំនួយផ្នែកកុងស៊ុលនឹងត្រូវទាក់ទងស្ថានទូតន័រវេសនៅទីក្រុងបាងកកចាប់ពីថ្ងៃទី ១ ខែតុលាឆ្នាំ ២០២១ ។ សូមមើលព័ត៌មានបន្ថែម និងព័ត៌មានទំនាក់ទំនង នៅលើទំព័រហ្វេសប៊ុកនិងគេហទំព័ររបស់ស្ថានទូត។

ចាប់ពីថ្ងៃទី ១ ខែតុលាឆ្នាំ ២០២១ ពលរដ្ឋអ៊ីស្លង់នៅកម្ពុជាដែលត្រូវការជំនួយផ្នែកកុងស៊ុលនឹងត្រូវទាក់ទងស្ថានទូតអ៊ីស្លង់នៅទីក្រុងប៉េកាំង។ Scandasia

Related Posts

Previous Article

ធនាគារពិភពលោកសន្យាគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយចីរភាព

Next Article

៥ នាក់មកពីកម្ពុជាមានតេស្តិ៍វិជ្ជកូវីដ -១៩ នៅប្រទេសថៃ និងមិនមានករណីជនជាតិកម្ពុជា ស្លាប់នោះទេ