លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ប្រគល់​សញ្ញាបត្រ​ដល់​សិស្ស​ជាង​២០០០​នាក់

Khmer Times Share:
និស្សិតម្នាក់ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រគល់សញ្ញាបត្រ។ Rasmei News

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​សិស្ស​ជាង​២០០០​នាក់ ដែល​បានបញ្ចប់​ការសិក្សា​នៅ​សាលាភូមិន្ទ​រដ្ឋបាល​។

ពិធីប្រគល់សញ្ញាបត្រដល់សិស្សសាលាភូមិន្ទរដ្ឋបាល នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៣ ខែមិថុនានេះ។ ពិធីនេះនឹងធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ។ នេះ​បើ​តាមការរាយការណ៍របស់​ក្រសួងមុខងារ សាធារណៈ។

យោងតាមព័ត៌មានក្នុងស្រុក សាលានឹងប្រារព្ធពិធីបញ្ចប់ការសិក្សាជាផ្លូវការរបស់សិស្សចំនួន ២,៣៨៨ នាក់ ដែលរួមមានសិក្ខាកាម និងអ្នកហាត់ការ។ សិស្សទាំងនេះបានបញ្ចប់ការសិក្សាពីឆ្នាំ ២០២០ និង ២០២១។

និស្សិតជាច្រើនដែលបានបញ្ចប់ការសិក្សានឹងធ្វើការជាមន្ត្រីរាជការ នៅពេលដែលពួកគេទទួលបានសញ្ញាបត្រ។

ចាប់ពីឆ្នាំ ១៩៩២ ដល់បច្ចុប្បន្ន សាលាភូមិន្ទរដ្ឋបាលបានបណ្តុះបណ្តាលសិស្សានុសិស្សចំនួន ១៦.៦០៦ នាក់ ក្នុងនោះស្រី ៣.៨០៧ នាក់ ស្មើនឹង ២៣ ភាគរយនៃនិស្សិតដែលបានបញ្ចប់ការសិក្សា។

Related Posts

Previous Article

តម្លៃជីគីមី​នាំចូល​​ឡើង​ថ្លៃ អ្នកជំនាញ​អំពាវនាវ​ឱ្យ​ប្តូរប្រើ​ជីសរីរាង្គ​ផលិត​ក្នុងស្រុក

Next Article

យុវជនដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារ អភិរក្សធនធានធម្មជាតិ