​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ឆ្នាំ​២​០​២​១​ ​មាន​សុពលភាព​ ​និង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

Share:
​អ្នកបោះឆ្នោត​កំពុង​ពិនិត្យ​ឈ្មោះ​នៅ​មណ្ឌល​ពិនិត្យ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​។​ ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​កម្ពុជា​ ​A​K​P​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ​.​ជ​.​ប​) ​កាល​ពីម្សិលមិញ​បាន​ប្រកាស​សុពលភាព​ ​និង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ឆ្នាំ​ ​២​០​២​១​។​

​យោង​តាម​បញ្ជី​បោះឆ្នោត​ផ្លូវការ​ ​ប្រទេស​កម្ពុជា​មាន​ប្រជាជន​ដែល​អាច​បោះឆ្នោត​បាន​ ​សរុប​ ​ចំនួន​៩​,​២​០​៥​,​៦​៨​១​ ​នាក់​ ​ក្នុង​នោះ​មាន​ស្ត្រី​ ​៤​,​៩​០​៤​,​៨​៣​២​ ​នាក់​ ​។​

​គ​.​ជ​.​ប​ ​បាន​ចង្អុលបង្ហាញ​ថា​ ​តួលេខ​នេះ​តំណាង​ឱ្យ ​៨​៧​.​៩​៤​ ​ភាគរយ​ ​នៃ​ចំនួន​ប្រជាជន​សរុប​ដែល​មាន​អាយុ​ចាប់ពី​ ​១​៨​ ​ឆ្នាំ​ឡើង​ទៅ​។​

​លើស​ពី​នេះ​ ​គ​.​ជ​.​ប​ ​បាន​បន្ត​ទៀត​ថា​ ​ចំនួន​ការិយាល័យ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​ ​២​៣​,​៦​០​២​។​

​លោក​ ​ប្រាជ្ញ​ ​ច​័ន្ទ ​ប្រធាន​ ​គ​.​ជ​.​ប​ ​មានប្រសាសន៍ថា​ ​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា​ត្រូវ​បាន​កែ​លម្អ​អោយ​ប្រសើរ​ឡើង​ ​ទាំង​ផ្នែក​ច្បាប់​ ​និង​បច្ចេកទេស​ ​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​។

Related Posts

Previous Article

​នគរបាល​ថៃ​នឹង​បើក​ប្រតិបត្តិការ​ចម្រុះ​ដើម្បី​ចាប់​ឧក្រិដ្ឋជន​តាម​អ៊ី​ន​ធឺ​ណិ​ត​ថៃ​ ​ដែល​លាក់ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​

Next Article

​គម្រោង​ថ្នាក់​ជាតិ​-​សកល​ ​រួមគ្នា​ ​សន្យា​ថា​នឹង​ពង្រីក​លទ្ធភាព​ប្រើប្រាស់​វ៉ែនតា​សម្រាប់​អ្នក​ដែល​ត្រូវការ​