តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា គាំទ្រចំណាត់ការរបស់ប្រទេសកម្ពុជាប្រឆាំងនឹងវ៉ារ្យ៉ង់កូវីដ-១៩ថ្មី Omicron

Share:

ប្រទេសកម្ពុជាកំពុងធ្វើអ្វីៗគ្រប់យ៉ាងតាមនីតិវិធីដែលបានបង្កើតឡើង ដូច្នេះហើយមិនមានអ្វីផ្លាស់ប្តូរនៅក្នុងវិធីសាស្រ្តរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងវ៉ារ្យ៉ង់ថ្មី Omicron ដែលទើបនឹងលេចចេញថ្មីៗនេះ និងប្រភេទថ្មីផ្សេងទៀតឡើយ។

លោកស្រីបណ្ឌិត Li Ailan បានមានប្រសាសន៍កាលពីម្សិលមិញថា “ប្រទេសកម្ពុជាកំពុងធ្វើអ្វីៗគ្រប់យ៉ាងត្រឹមត្រូវ។ អង្គការសុខភាពពិភពលោក (WHO) មិនទាន់ទទួលបានអនុសាសន៍ថ្មីទេ ដោយសារប្រទេសទាំងអស់កំពុងធ្វើការដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ហើយឱ្យវាស្ថិតក្រោមការគ្រប់គ្រងគឺត្រឹមត្រូវ និងត្រូវបានគាំទ្រយ៉ាងល្អដោយ WHO និងដៃគូផ្សេងទៀត។

“ប្រទេសកម្ពុជាគឺជាគំរូមួយសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយនៅក្នុងគំនិតរបស់ខ្ញុំ យើងមិនគួរផ្លាស់ប្តូរអ្វីដែលបានដំណើរការដ៏អស្ចារ្យ ហើយអាចឱ្យប្រទេសនេះបើកដំណើរការឡើងវិញទាំងស្រុងក្នុងរយៈពេលខ្លីប្រហែលប្រាំមួយខែ។

វាគឺជាទិសដៅដ៏ល្អមួយ ដោយផ្តោតលើការត្រៀមខ្លួនរបស់ប្រទេសបន្ថែមទៀតសម្រាប់ការកើនឡើងដែលអាចកើតមានសម្រាប់ទាំងវ៉ារ្យ៉ង់ Omicron និងវ៉ារ្យ៉ង់ថ្មីផ្សេងទៀតដូចជា Delta ក្នុងបរិបទនៃយុទ្ធសាស្ត្របច្ចុប្បន្នរបស់កម្ពុជា។

Omicron គឺអាចឆ្លងបានខ្ពស់ ហើយវានឹងមានការពិបាក ឬមិនប្រាកដថាអាចបញ្ឈប់មេរោគទាំងស្រុងដែលមកតាមរយៈការហាមប្រាមការធ្វើដំណើរតាមប្រទេស( blanket travel bans) ដោយសារតែធម្មជាតិនៃការរីករាលដាលនៃជំងឺនេះ។

លោកស្រីបានបន្ថែមថា “ខណៈពេលដែលវិធានការត្រួតពិនិត្យព្រំដែនផ្អែកលើហានិភ័យអាចជួយ ‘ទិញពេលវេលា’ សម្រាប់ការត្រៀមខ្លួនរបស់ប្រទេសសម្រាប់ការកើនឡើង ការហាមឃាត់ការធ្វើដំណើរ blanket travel bans នឹងមិនការពារការរីករាលដាលជាអន្តរជាតិទេ គឺពួកគេសង្កត់ធ្ងន់លើជីវិត និងជីវភាពរស់នៅ។

លោកស្រីបណ្ឌិត Ailan បានកត់សម្គាល់ថា វិធានការធ្វើដំណើរផ្តោតលើហានិភ័យតាមព្រំដែន ដូចជាការធ្វើតេស្ត PCR និងការធ្វើចត្តាឡីស័កនៅពេលចាំបាច់ អាចបំពេញបន្ថែមវិធានការឆ្លើយតបសំខាន់ៗផ្សេងទៀតដូចជា “ការពង្រឹងប្រព័ន្ធឃ្លាំមើល និងការឆ្លើយតបសម្រាប់ការរកឃើញដំបូង និងការឆ្លើយតបរហ័ស ធ្វើការសម្រេចចិត្តត្រឹមត្រូវករណីនីមួយៗ ដើម្បីបន្តវិធានការកូវីដ-១៩ និងការពង្រឹងសមត្ថភាពថែទាំសុខភាព ការទទួលវ៉ាក់សាំងអោយបានពេញលេញ នៅពេលដែលដល់វេនអ្នក”។

លោកស្រីបណ្ឌិត Ailan បានឆ្លងកាត់ប្រទេសទាំងមូលដោយមើលឃើញដោយផ្ទាល់នូវវិធានការដែលត្រូវបានដាក់ចេញដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងគាំទ្រយ៉ាងពេញលេញនូវការឆ្លើយតបរបស់ប្រទេស។

Related Posts

Previous Article

ការពង្រីកកំពង់ផែសមុទ្រខេត្តព្រះសីហនុរួមចំណែកកាត់បន្ថយថ្លៃដឹកជញ្ជូន និងទាក់ទាញ ការវិនិយោគ

Next Article

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលបានការគាំទ្រច្រើនលើសលប់ក្នុងការក្លាយជានាយករដ្ឋមន្ត្រីនាពេលអនាគត