កម្ពុជា​រក​ចំណូល​បាន​១៨៧​លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​កៅស៊ូ​ជិត​១៤​ម៉ឺន​តោន​ក្នុង​ឆមាសទី១

Khmer Times Share:
កៅស៊ូកែច្នៃរួចរាល់សម្រាប់នាំចេញ។ រូបថតរបស់ Dreamstime

របាយការណ៍ពីអគ្គនាយកដ្ឋានកៅស៊ូកាលពីថ្ងៃពុធបានឱ្យដឹងថា កម្ពុជាបាននាំចេញកៅស៊ូស្ងួតចំនួន ១៣៩,២២០ តោននៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣ កើនឡើង ២.៧២ ភាគរយពីចំនួន ១៣៥,៥៣៧ តោនធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍បានអោយដឹងទៀតថា កម្ពុជារកចំណូលបាន១៨៧ លានដុល្លារពីការនាំចេញកៅស៊ូក្នុងអំឡុងខែមករាដល់ខែមិថុនាឆ្នាំនេះ ធ្លាក់ចុះ ១៣.៥ ភាគរយពី ២១៦.៣ លានដុល្លារធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក ហ៊ឹម អូន អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូបាននិយាយនៅក្នុងរបាយការណ៍ថា “កៅស៊ូស្ងួតមួយតោនមានតម្លៃជាមធ្យម ១,៣៤៤ ដុល្លារក្នុងឆមាសទី១ ឆ្នាំ២០២៣  ប្រហែល២៥២ ដុល្លារថោកជាងមុនបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន” ។

កម្ពុជានាំចេញកៅស៊ូភាគច្រើនទៅកាន់ប្រទេសម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងចិន។

របាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា រហូត​មក​ដល់​ពេល​នេះ កម្ពុជា​បាន​ដាំ​ដើម​កៅស៊ូ​លើ​ផ្ទៃដី​សរុប ៤០៤.៥៧៨ ហិកតា ដែល​ក្នុង​នោះ​ដើមកៅស៊ូលើ​ផ្ទៃដី ៣១៥.៣៣២ ហិកតា ឬស្នើនឹង ៧៨ ភាគរយ​មាន​អាយុ​គ្រប់​គ្រាន់​សម្រាប់ជៀរយកជ័រ។ Xinhua

Related Posts

Previous Article

មានភ្ញៀវទេសចរជិត ២៧០,០០០ នាក់បានដើរលេងកម្សាន្តនៅកម្ពុជាក្នុងអំឡុងសប្តាហ៍បោះឆ្នោត

Next Article

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា សន្លឹកឆ្នោតរបស់ប្រជាជនដែលបានបោះជូនគណបក្សប្រជាជនកម្ពុជា បង្ហាញយ៉ាងច្បាស់នូវចំណុចចំនួន៣