កម្ពុជា​បង្កើន​ផលិតភាព​ត្រី​ជាមួយ​វិធី​នេសាទ​ត្រី​ប្រកបដោយ​ភាព​ច្នៃប្រឌិត​

Share:

​ផ្លូវ​ត្រី​ភូមិ​ស្លែង​ ​ដែល​ជា​ផ្លូវ​ត្រី​ដែល​គាំទ្រ​ដោយ​ប្រទេស​អូស្ត្រាលី​នៅ​ស្រុក​ក្រឡាញ់​ ​ខេត្ត​សៀមរាប​ ​ត្រូវ​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាល​ពីម្សិលមិញ​ ​ដែល​រួមចំណែក​ដល់​ការ​ស្តារ​ការ​បំ​លាស់​ទី​របស់​ត្រី​ ​និង​ការ​តភ្ជាប់​ផ្លូវទឹក​ដែល​មាន​ភាព​ងាយស្រួល​ឡើងវិញ​រវាង​បឹង​ទន្លេសាប​ ​និង​សហគមន៍​មូលដ្ឋាន​។​

​ពិធី​បើក​នេះ​ប្រព្រឹត្តទៅ​ក្រោមអធិបតីភាព​ ​លោក​ ​ឃុន​ ​សាវឿន​ ​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​និង​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ ​លោក​ ​Just​in​ ​Why​at​t​ ​ដោយមាន​ការចូលរួម​ពី​មន្ត្រី​រដ្ឋាភិបាល​ ​និង​អ្នកភូមិ​។​

​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​ទី​ក្រុងភ្នំពេញ​នៅ​ព្រឹកនេះ​បាន​ឱ្យ​ដឹង​ថា​ ​ផ្លូវ​ត្រី​ភូមិ​ស្លែង​ ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​បរិស្ថាន​ ​និង​សុខុមាលភាព​សង្គម​ ​និង​សេដ្ឋកិច្ច​របស់​សហគមន៍​មូលដ្ឋាន​ដែល​ពឹងផ្អែក​លើ​ត្រី​ជា​អាហារ​ ​និង​ប្រាក់ចំណូល​។​

​ស្ថានទូត​បាន​បន្ថែម​ថា​ ​ផ្លូវ​ត្រី​នេះ​គឺជា​ដំណោះស្រាយ​ដ៏​សំខាន់​មួយ​ចំពោះ​បញ្ហា​ប្រឈម​ខាង​ជលផល​របស់​កម្ពុជា​ ​ខណៈ​ការ​អភិវឌ្ឍន៍​ថាមពល​វា​រី​អគ្គិសនី​ ​និង​ប្រព័ន្ធ​ធារា​សា​ស្រ្ត ​មាន​សារៈសំខាន់​សម្រាប់​កំណើន​សេដ្ឋកិច្ច​ ​ប៉ុន្តែ​វាក​៏​អាច​ធ្វើ​ឱ្យ​ខូច​ផ្លូវទឹក​ ​និង​រំខាន​ដល់​ការ​បំ​លាស់​ទី​របស់​ត្រី​ផង​ដែរ​។​ ​A​K​P​-​ផល​ ​សុផា​និ​ត

Related Posts

Previous Article

​កម្ពុជា​នាំចេញ​អង្ករ​ទៅ​ឥណ្ឌូណេស៊ី​ជា​លើក​ទី​១​

Next Article

កម្ពុជា​ងាក​ទៅ​ផ្តោត​លើ​ថាមពល​ពន្លឺព្រះអាទិត្យ​ ​និង​ថាមពល​ខ្យល់​ ​ដើម្បី​ឆ្លើយតបនឹង​តម្រូវ​ការ​ថាមពល​ដែល​កើន​ឡើង​