ប្រាក់ចំណូលកំពង់ផែស្វយ័តភ្នំពេញកើនឡើងក្នុងអំឡុងឆមាសទី១ឆ្នាំនេះ

Khmer Times Share:

កំពង់ផែស្វយ័តភ្នំពេញ (PPAP) ដែលជាសហគ្រាសគ្រប់គ្រងដោយរដ្ឋដែលបានចុះបញ្ជីជាសាធារណៈបានកត់ត្រាការកើនឡើង ២៩ ភាគរយនៃប្រាក់ចំណូលដែលមិនបានធ្វើសវនកម្មដល់ ១៩.៧៦ លានដុល្លារក្នុងអំឡុងខែមករាដល់ខែមិថុនាឆ្នាំនេះ។

កំពង់ផែស្វយ័តភ្នំពេញបាននិយាយទៅកាន់ផ្សារមូលបត្រកម្ពុជា (CSX) កាលពីសប្តាហ៍មុនថា ចំនួនកប៉ាល់ដឹកទំនិញដែលគ្រប់គ្រងនៅកំពង់ផែទន្លេក្នុងឆមាសទី១ បានកើនឡើង ៨៥.៦៦ ភាគរយដល់ ២,១២៤ ខណៈដែលការដឹកជញ្ជូនប្រេង ឧស្ម័ន និងទំនិញបានកើនឡើង ៨.៦០ ភាគរយដល់ ២.១០ លានតោន។

របាយការណ៍បានបន្តទៀតថា លំហូរនៃកុងតឺន័របានកើនឡើង ៤២.០២ ភាគរយដល់ ២០៩,១៧៦ TEUs ។

នៅក្នុងខែមិថុនា កំពង់ផែរកប្រាក់ចំណូលបាន ៣.៥៩ លានដុល្លារខណៈមិនទាន់បានធ្វើសវនកម្ម កើនឡើង ២៨ ភាគរយបើធៀបនឹងឆ្នាំមុន។

ការកើនឡើងប្រាក់ចំណូលរបស់កំពង់ផែនេះឆ្លុះបញ្ចាំងពីការស្ទុះងើបឡើងវិញនៃសកម្មភាពអាជីវកម្មក្នុងតំបន់ និងពិភពលោក នៅពេលដែលវិបត្តិកូវីដ-១៩បាន ធូរស្រាល។

កំពង់ផែនេះបានបង្ហាញផែនការសាងសង់កំពង់ផែតាមដងទន្លេចំនួនប្រាំពីរ ដើម្បីបង្កើនការដឹកជញ្ជូនកសិកម្ម និងទេសចរណ៍ ដោយធានាបាននូវភាពងាយស្រួលកាន់តែច្រើនសម្រាប់អតិថិជន និងកាត់បន្ថយការចំណាយ៕ ជា វណ្ណៈ – ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP

Related Posts

Previous Article

ឧបនាយករដ្ឋមន្ត្រី៖ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

Next Article

កម្ពុជា និង បារាំង ពង្រឹងកិច្ចសហប្រតិបត្តិការធនាគារ