លោកនាយករដ្ឋមន្ត្រី​កម្ពុជា បញ្ចប់​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន និងបាន​ត្រឡប់​មក​មាតុប្រទេស​វិញ​

Khmer Times Share:
ឥស្សរជនជប៉ុនជូនដំណើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ AKP

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ទីក្រុង Kumamoto ប្រទេស​ជប៉ុន ដែល​លោក​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូលលើកទី៤ ស្តីពី « បញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក» របស់នាយករដ្ឋមន្រ្តីកម្ពុជា ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ។

លោកនាយករដ្ឋមន្រ្តីកម្ពុជា ត្រូវបានជូនដំណើរនៅអាកាសយានដ្ឋាន Aso Kumamoto ក្នុងទីក្រុង Kumamoto ដោយលោក Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោកទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អភិបាលក្រុង Kumamoto និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។

នៅក្នុងកិច្ចប្រជុំកំពូលលើកទី៤ ស្តីពី « បញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក» ដែលបានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី២៣ ខែមេសា ក្រោមអធិបតីភាពលោក KISHIDA Fumio នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន លោក ហ៊ុន សែន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃទឹក និងបញ្ហាពាក់ព័ន្ធ ក៏ដូចជាតម្រូវការចាំបាច់ក្នុងការធ្វើការរួមគ្នាដើម្បីគ្រប់គ្រងធនធានដ៏សំខាន់ប្រកបដោយចីរភាព។

លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជា ទឹកត្រូវបានចាត់ទុកជា “មាសស” ដែលជាកម្លាំងចលករសម្រាប់វឌ្ឍនភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន។ លោកក៏បានបង្ហាញពីការប្តេជ្ញាចិត្តបន្តរបស់កម្ពុជាក្នុងការសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ ទាំងក្រោមយន្តការថ្នាក់តំបន់ និងអន្តរជាតិ ដើម្បីពង្រឹង និងលើកកម្ពស់អភិបាលកិច្ច និងការគ្រប់គ្រងធនធានទឹក និងអាងទន្លេឱ្យកាន់តែមានប្រសិទ្ធភាព ឆ្ពោះទៅសម្រេចបាននូវគោលបំណង “ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព”។

នៅខាងក្រៅកិច្ចប្រជុំនេះ លោក ហ៊ុន សែន បានជួបពិភាក្សាទ្វេភាគីជាមួយសមភាគីជប៉ុនលោក KISHIDA Fumio ក្នុងអំឡុងពេលដែលពួកគេបានឯកភាពលើកកំពស់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន ពីភាពជាដៃគូយុទ្ធសាស្ត្រទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

បន្ទាប់ពីជំនួបទ្វេភាគីនោះ លោកនាយករដ្ឋមន្ត្រីទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោក Tetsuo Saito រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន។

លោកនាយករដ្ឋមន្ត្រីក៏បានជួបជាមួយសមភាគីឡាវ លោក Phankham Viphavanh។ មេដឹកនាំទាំងពីរបានប្តេជ្ញាពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំងពីរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលជួបសម្តែងការគួរសមពីលោក Kanda Yugo អ្នកចាត់ការទូទៅក្រុមហ៊ុនសារជីរកម្ម Mitsubishi ការិយាល័យទំនាក់ទំនង និងជាប្រធានសមាគមធុរកិច្ចជប៉ុននៅកម្ពុជា និងលោក Ikuo Kabashima អភិបាលខេត្ត Kumamoto និងតំណាងក្រុមហ៊ុនជប៉ុនចំនួនប្រាំបីដែលកំពុងវិនិយោគនៅកម្ពុជា។

គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីរសៀលថ្ងៃអាទិត្យ។ C. Nika – AKP

Related Posts

Previous Article

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិយាយថា ប្រជាពលរដ្ឋកម្ពុជាទាំងអស់ តម្រូវឱ្យចាក់វ៉ាក់សាំង កូវីដ-១៩ យ៉ាងតិចណាស់ ៣ ដូស

Next Article

លទ្ធផល​នៃ​ការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពី « បញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក» របស់នាយករដ្ឋមន្រ្តីកម្ពុជា នៅ​ប្រទេស​ជប៉ុន