លោក ហ៊ុន ម៉ាណែត ថ្លែងថា អំណាចត្រូវតែត្រូវបានគេគោរព មិនមែនខ្លាចនោះទេ

Khmer Times Share:
ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អំណាចត្រូវអោយគេគោរពនិងមិនមែនខ្លាចទេ។ AKP

ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា “អំណាច​ទី​បួន” ប៉ុន្តែ​អំណាច​នេះ​ត្រូវ​តែ​ត្រូវ​បាន​គេ​គោរព មិនមែនអោយគេ​ខ្លាចទេ ​ដើម្បី​ធានា​និរន្តរភាព​របស់​ខ្លួន។

ការ​ថ្លែង​របស់​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​តំណាង​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឱកាស​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ឆ្នាំ​២០២២ នៅ​ថ្ងៃទី៣ ខែឧសភា​ ដែលត្រូវបានរៀបចំឡើងដោយក្រសួងព័ត៌មាន សហការជាមួយអង្គការយូណេស្កូ ក្រោមប្រធានបទ «សារព័ត៌មានក្រោមការហ៊ុំព័ទ្ធឌីជីថល”Journalism Under Digital Siege”»។

លោកបានគូសបញ្ជាក់បន្ថែមថា យើងត្រូវគោរព ក្រមសីលធម៌ និងច្បាប់ មានតែអ្នកសារព័ត៌មានខ្លួនឯងទេដែលអាចលើកកំពស់ និងរក្សាតម្លៃនៃ “អំណាចទី៤”។

នាយឧត្តមសេនីយ៍ ម៉ាណែត បានសង្កត់ធ្ងន់លើតួនាទីសំខាន់ៗរបស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេស និងបញ្ជាក់ជាថ្មីពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះការលើកកម្ពស់សេរីភាពសារព័ត៌មាន និងការលើកកម្ពស់សុខុមាលភាពអ្នកសារព័ត៌មាន ដូចជាការចាក់វ៉ាក់សាំង កូវីដ-១៩ ដល់ពួកគាត់ ដើម្បីឱ្យពួកគាត់មានសុវត្ថិភាពពីជំងឺរាតត្បាត ក្នុងការបំពេញបេសកកម្មរបស់ពួកគាត់។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្តែងការខកចិត្តជាថ្មីរបស់ក្រសួង ដែលប្រទេសមួយចំនួនមិនបានអនុវត្តស្តង់ដារតែមួយសម្រាប់សេរីភាពសារព័ត៌មាន ខណៈដែលពិភពលោកកំពុងពិភាក្សាអំពីវិធីដើម្បីលើកកម្ពស់សេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសេរីភាពទទួលបានព័ត៌មាន។

លោករដ្ឋមន្ត្រីបានរំលឹកថា នាពេលថ្មីៗនេះ ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មាននិន្នាការបិទប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធរុស្ស៊ី ដែលផ្ទុយនឹងគោលការណ៍សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន។

លោក កាញារីទ្ធ ក៏បានសម្តែងការខកចិត្តផងដែរ ដែលសមាគមអ្នកសារព័ត៌មានមួយចំនួនបានចោទប្រកាន់អាជ្ញាធរពីបទរំលោភសេរីភាពសារព័ត៌មាន ដោយសារអ្នកសារព័ត៌មានត្រូវបានហាមឃាត់មិនឱ្យចូលតំបន់ហាមឃាត់ (អំឡុងពេលបិទខ្ទប់នៃជំងឺកូវីដ-១៩) ប៉ុន្តែពួកគេមិនបានបញ្ជាក់ថា អ្នកសារព័ត៌មានត្រូវបានផ្តល់អាទិភាពដោយរាជរដ្ឋាភិបាលនោះទេ ដើម្បីទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩។ Nika – ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP

Related Posts

Previous Article

គោលដៅនាំចេញកំពូលរបស់កម្ពុជាក្នុងត្រីមាសទី១ ឆ្នាំ២០២២  គឺ វៀតណាម ចិន និងថៃ

Next Article

អ្នកឯកទេសខាងមេរោគថៃ តស៊ូមតិពីការចាក់វ៉ាក់សាំងដូសទី៤ សម្រាប់ក្រុមមនុស្សដែលមានហានិភ័យខ្ពស់នៃជំងឺកូវីដ ខណៈកម្ពុជាចាក់ជូនប្រជាជនបានជាងមួយលាននាក់ ជាមួយដូសទី៤