លោកឧបនាយករដ្ឋមន្រ្តី  សុខុន ទទួលគណៈប្រតិភូធុរកិច្ច សហគ្រាស ធុនតូច និងមធ្យមម៉ាឡេស៊ី

Khmer Times Share:
លោកឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូថតរូបជាក្រុម។ MoFA

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលគណៈប្រតិភូធុរកិច្ចម៉ាឡេស៊ី ដែលមានតំណាងវិស័យសហគ្រាសធុនតូច និងមធ្យមចំនួន ៥០នាក់ មកទស្សនកិច្ច និងចូលរួមក្នុងវេទិកាធុរកិច្ចនៅកម្ពុជា។

ជំនួបនេះធ្វើឡើងនៅក្រសួងការបរទេស។

ព្រឹកនេះ ប្រតិភូនឹងចូលរួមវេទិកាធុរកិច្ចនៅណាហ្គាវើលដ៍។

សមាគមសហគ្រាសធុនតូច និងមធ្យមនៃប្រទេសម៉ាឡេស៊ី (SME Malaysia) កំពុងរៀបចំបេសកកម្មពាណិជ្ជកម្មមកកាន់ទីក្រុងភ្នំពេញ ចាប់ពីថ្ងៃទី ២៧ មេសា ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ដែលត្រូវបានគាំទ្រដោយ Matrade និងស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី។

សភាធុរកិច្ចម៉ាឡេស៊ី កម្ពុជា (MBCC) ត្រូវបានស្នើអោយគាំទ្រសម្រាប់បេសកកម្មពាណិជ្ជកម្មនេះ និងជួយក្នុងការសហការរៀបចំព្រឹត្តិការណ៍នេះ ដែលបេសកកម្មពាណិជ្ជកម្មនេះត្រូវបានបង្កើតឡើងដោយប្រតិភូចំនួន ៥០ នៃក្រុមហ៊ុនម៉ាឡេស៊ីចំនួន៣៦ ក្រោមប្រធានបទ “បង្កើនឥទ្ធិពល RCEP៖ ការបង្កើតឱកាសពាណិជ្ជកម្មរវាងម៉ាឡេស៊ី និងកម្ពុជា”។

វេទិកាធុរកិច្ចនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពអនុរដ្ឋមន្ត្រីក្រសួង MITI នៃប្រទេសម៉ាឡេស៊ី លោក Datuk Lim Ban Hong និងអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក សុខ ចិន្តាសោភា ដោយមានការធ្វើបទបង្ហាញពីក្រុមប្រឹក្សារអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម បូករួមទាំងការពិភាក្សាជាក្រុមដែលនឹងសម្របសម្រួលដោយលោក សុខ ស៊ីផាន់ណា។

ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីតំណាងសមាគមក្នុងស្រុកដូចជា សមាគមសហគ្រិនវ័យក្មេងកម្ពុជា សហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងសហគ្រាសខ្មែរ។

 

Related Posts

Previous Article

កម្ពុជា​សិក្សា​ការ​កែលម្អ​ផ្លូវ​រថភ្លើង​ដែលមាន​ស្រាប់​ទៅជា​ផ្លូវដែក​ល្បឿន​លឿន​ពី​ប៉ោយប៉ែត​-​ភ្នំពេញ​-​ព្រះសីហនុ​

Next Article

យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើន​រក​ឃើញនៅ​​កំពង់ឆ្នាំង