រដ្ឋាភិបាលកម្ពុជា ចាត់វិធានការដើម្បីលុបបំបាត់ការភ័យខ្លាចនៃពលកម្មដោយបង្ខំក្នុងវិស័យកាត់ដេរ

Khmer Times Share:
ក្នុងអំឡុងពេលពិភាក្សាតាមប្រព័ន្ធអនឡាញ។ Just-style.com

នៅក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធអនឡាញជាមួយសមាគមកាត់ដេរ និងស្បែកជើងអាមេរិក (AAFA) និងក្រុមហ៊ុន VF លោក សុខ សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការគ្រប់គ្រងកិច្ចសន្យាបន្តផលិតកម្មក្នុងឧស្សាហកម្មកាត់ដេរ វាយនភ័ណ្ឌ និងស្បែកជើង បាននិយាយថា កម្ពុជានឹងធ្វើឱ្យប្រសើរឡើងនូវយន្តការការងារដែលមានស្រាប់ ដោយបន្ថែមនូវនីតិវិធីលម្អិត យន្តការគ្រប់គ្រងអចិន្ត្រៃយ៍ និងការទទួលខុសត្រូវសម្រាប់ក្រុមហ៊ុនពាក់ព័ន្ធ ជាពិសេសអ្នកចុះកិច្ចសន្យាជួលផលិតបន្តច្រើនជាន់ថ្នាក់ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងពលកម្មដោយបង្ខំនៅក្នុងរោងចក្រ។

លោកបាន​បន្ត​ថា៖ «កម្ពុជា​គោរព​ច្បាប់​ជាតិ និង​អន្តរជាតិ។ គណៈកម្មការក៏បាននិងកំពុងផ្សព្វផ្សាយបទប្បញ្ញត្តិជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំដល់រោងចក្រ និងសហគ្រាស ដើម្បីបញ្ចៀសការបំពានច្បាប់ពីវិស័យឯកជន ដែលនាំឱ្យមានការផាកពិន័យ ការដាក់ទណ្ឌកម្ម និងការខូចខាតដល់ផលប្រយោជន៍របស់រោងចក្រសហគ្រាស និងកេរ្តិ៍ឈ្មោះរបស់កម្ពុជា”។

លោកក៏បានរៀបរាប់លម្អិតអំពីជំហានដែលរដ្ឋាភិបាលកម្ពុជាបានអនុវត្តក្នុងការទប់ស្កាត់ការប្រើប្រាស់ពលកម្មដោយបង្ខំ ជាពិសេសដោយកត់សម្គាល់ពីកង្វល់របស់ AAFA និងក្រុមហ៊ុន VF Corp លើបញ្ហានេះ។

លោកបានបន្តថា គណៈកម្មការអន្តរក្រសួងបានដាក់អោយដំណើការតាំងពីខែមិថុនា ឆ្នាំ២០១១ ហើយបានកែសម្រួលសមាសភាពគណៈកម្មការនៅឆ្នាំ២០២០ តាមរយៈការបន្ថែមសមាជិកជាន់ខ្ពស់មកពីក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានបើកការស៊ើបអង្កេតពិសេសស្តីពី ការសង្ស័យ​ប្រើ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ ដែល​ផ្ទុយ​នឹង​ច្បាប់​ការងារ​ក្នុង​ប្រទេស។

យោងតាមក្រសូងពាណិជ្ជកម្ម AAFA និងសាជីវកម្ម VF បានព្រមព្រៀងសហការផ្តល់ព័ត៌មានចាំបាច់ដើម្បីការពារកេរ្តិ៍ឈ្មោះផលិតផលកម្ពុជា និងបានស្នើឱ្យគណៈកម្មការបន្តស៊ើបអង្កេតលើក្រុមហ៊ុនពាក់ព័ន្ធ។

ថ្មីៗនេះ ក្រសួងការងារកម្ពុជា បានអនុវត្តគម្រោងមួយក្នុងភាពជាដៃគូជាមួយម្ចាស់រោងចក្រកាត់ដេរ ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករដែលរងផលប៉ះពាល់ដោយវិបត្តិសេដ្ឋកិច្ច៕ Just-style.com

Related Posts

Previous Article

ផ្លូវឆ្ពោះទៅរកជើងឯកកីឡាប៊ីយ៉ាជម្រើសជាតិកម្ពុជា

Next Article

រដ្ឋមន្រ្តីការបរទេសកម្ពុជា កោតសរសើរប្រទេសចិននូវការគាំទ្រយ៉ាងខ្លាំងក្លាចំពោះកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង