​អូស្ត្រាលី​គាំទ្រ​ការ​ផ្តល់​សេវា​សាធារណៈ​ប្រកបដោយ​បរិ​យា​ប​ន្ន ​និង​សមធម៌​នៅ​កម្ពុជា​

Share:

​ស្ថានទូត​អូស្ត្រាលី​នៅ​ទី​ក្រុងភ្នំពេញ​បាន​អោយ​ដឹង​ថា​ ​រដ្ឋាភិបាល​អូស្ត្រាលី​បាន​គាំទ្រ​ការ​ផ្តល់​សេវា​សាធារណៈ​ប្រកបដោយ​បរិ​យា​ប​ន្ន ​និង​សមធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​កាលពី​ថ្ងៃ​ទី​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៣​ ​ប្រភព​ដដែល​បាន​ចង្អុលបង្ហាញ​ថា​ ​ស្ថានទូត​អូស្ត្រាលី​ ​ធនាគារ​ពិភពលោក​ ​គណៈកម្មាធិការ​ជាតិ​សម្រាប់​លេខាធិការដ្ឋាន​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ (NC​D​D​S) ​និង​អង្គការ​ទ​ស្សនៈ​ពិភពលោក​អន្តរជាតិ​នៅ​កម្ពុជា​ (​W​V​I​-C) ​បាន​ដាក់​ចេញ​ដំណាក់កាល​បន្ទាប់​នៃ​ការ​អនុវត្ត​គម្រោង​គណនេយ្យ​ភាព​សង្គម​ (​I​S​A​F​) ​។​

​អូស្ត្រាលី​កំពុង​ផ្តល់​ជំនួយ​បន្ថែមចំនួន​១​៥​ ​លាន​ដុល្លារ​អូ​ស្រ្តា​លី​ ​សម្រាប់​អនុវត្ត​ ​I​S​A​F​ ​I​I​ ​ដើម្បី​កែ​លម្អ​ការ​អនុវត្ត​របស់​អ្នកផ្តល់​សេវា​សាធារណៈ​តាមរយៈ​ការ​ពង្រឹង​តម្លា​ភាព​ ​ក៏ដូចជា​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ ​និង​សកម្មភាព​ឆ្លើយតប​ស្របតាម​កម្មវិធី​ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ស្តីពី​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​ថ្នាក់ក្រោម​ជាតិ​ដំណាក់កាល​ទី​២​ (​សម្រាប់​ឆ្នាំ​២​០​២​១​-​២​០​៣​០​) ​។​

​ស្ថានទូត​បាន​គូស​បញ្ជាក់​ថា​ ​ការ​ផ្តល់​ជំនួយ​បន្ថែម​នឹង​ធ្វើឲ្យប្រសើរ​ឡើង​នូវ​សេវា​សាធារណៈ​នៅ​តាម​ឃុំ​ចំនួន​ ​១​០​៤​៣​ ​សាលាបឋមសិក្សា​ចំនួន​ ​៤​៦​៣​៣​ ​និង​មណ្ឌលសុខភាព​ចំនួន​ ​៨​២​៦​ ​ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ជាង​៥​ ​លាន​នាក់​នៅ​ឆ្នាំ​២​០​២​៥​។​

​I​S​A​F​ ​I​I​ ​នឹង​បន្ត​បង្កើន​ទំនាក់ទំនង​រវាង​អ្នកផ្តល់​សេវា​ ​និង​អ្នកប្រើប្រាស់​សេវាកម្ម​ ​ដើម្បី​កែ​លម្អ​ការ​ផ្តល់​សេវា​ ​និង​បង្ក​ភាព​កាន់តែ​ងាយស្រួល​ដល់​មនុស្ស​គ្រប់គ្នា​។​

​ស្ថានទូត​បាន​បន្ថែម​ថា​ “​យើង​សង្ឃឹម​ថា​ដំណើរការ​នេះ​នឹង​បង្កើត​ទំនុក​ចិត្ត​ ​និង​ភាពជា​ដៃគូ​នៅ​ថ្នាក់ក្រោម​ជាតិ​”​។​ ​A​K​P​-​P​h​a​l​ ​Sop​h​an​it​h​

Related Posts

Previous Article

​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​សមាជិក​ RC​E​P​ ​ផ្សេងទៀត​កើន​ឡើង​ខ្លាំង​ក្នុងរយៈពេល ​១​០ ​ខែ​

Next Article

​កម្ពុជា​រកចំណូល​បាន​ ​៣​,​៩​ប៊ី​លាន​ដុល្លារ​ ​ពី​ការនាំចេញ​កសិផល​ក្នុងរយៈពេល​ ​១​១​ខែ​