មាន​យានជំនិះ​ប្រមាណ​៨​៤​.​០​០​០​ ​គ្រឿង​បាន​ធ្វើដំណើរ​លើ​ផ្លូវ​ល្បឿន​លឿន​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​

Share:
​ឡាន​តម្រៀប​ជាជួរ​ដើម្បី​បង់ថ្លៃ​សេវា​។​ ​Fresh​ ​News​

​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​បាន​អោយ​ដឹង​កាលពី​ថ្ងៃអង្គារ​ថា​ ​មាន​យានជំនិះ​ប្រមាណ​ ​៨​៣​,​៩​០​០​ ​គ្រឿង​បាន​ធ្វើដំណើរ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សី​ហ​នុ ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ​ដែល​បាន​ចាប់ផ្តើម​ពី​ថ្ងៃសៅរ៍​ដល់​ថ្ងៃ​ច័ន្ទ​។​

​លោក​ ​ហ៊ា​ង​ ​សុធា​យុទ្ធ​ ​អ្នកនាំពាក្យ​ ​និង​ជា​អគ្គនាយក​បច្ចេកវិទ្យា​ ​និង​ទំនាក់ទំនង​សាធារណៈ​ ​នៃ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​បាន​និយាយ​ថា​ ​កាលពី​ថ្ងៃសៅរ៍​មាន​យានជំនិះ​ចំនួន​ ​២​១​,​៩​០​០​ ​គ្រឿង​បាន​បើកបរ​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ ​ថ្ងៃអាទិត្យ​ប្រមាណ​២​៨​,​៩​០​០​ ​គ្រឿង​ ​និង​ ​នៅ​ថ្ងៃ​ច័ន្ទ​មាន​ប្រមាណ​ ​៣​៣​,​១​០​០​ ​គ្រឿង​។​

​លោក​បាន​ប្រាប់​ X​in​h​u​a​ ​ថា​ “​យា​ន្ត​ជំនិះ​ជាច្រើន​បាន​ធ្វើដំណើរ​លើ​ផ្លូវ​ល្បឿន​លឿន​ក្នុង​អំឡុង​ពេលថ្ងៃ​ឈប់​សម្រាក​ ​ហើយ​នេះ​បង្ហាញ​ថា​ផ្លូវ​ល្បឿន​លឿន​នេះ​គឺជា​ផ្លូវ​ដែល​មាន​សក្តានុពល​សម្រាប់​សេដ្ឋកិច្ច​ ​ទេសចរណ៍​ ​និង​ពាណិជ្ជកម្ម​” ​។​ ​«​ដោយ​មានផ្លូវ​ល្បឿន​លឿន​ ​ក្រុង​ព្រះ​សី​ហ​នុ​បាន​ក្លាយ​ជា​ទីតាំង​ទាក់ទាញ​ទេសចរណ៍​»​។​

វិនិយោគ​ដោយ​សាជីវកម្ម​ថ្នល់​ ​និង​ស្ពាន​ចិន​ (CRBC) ​ក្នុង​ទឹកប្រាក់​ចំនួន​២​ ​ពាន់​លាន​ដុល្លារ​ ​ផ្លូវ​ល្បឿន​លឿន​ប្រវែង​១​៨​៧​គីឡូម៉ែត្រ​តភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សី​ហ​នុ​។​

​ផ្លូវ​ល្បឿន​លឿន​ត្រូវ​បាន​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​២​។​

​យោង​តាម​ក្រុមហ៊ុន​ ​Cam​bo​d​i​a​ ​P​P​S​H​V​ ​Expressway​ ​Co​., ​L​t​d​. ​ដែល​ជា​ប្រតិបត្តិ​ករ​គ្រប់គ្រង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សី​ហ​នុ ​បាន​អោយ​ដឹង​ថា​ ​មាន​យានជំនិះ​ជិត​ ​៥​,​២​ ​លាន​គ្រឿង​បាន​ធ្វើដំណើរ​លើ​ផ្លូវ​នេះ​ក្នុង​ឆ្នាំ​ដំបូង​នៃ​កា​រដាក់​អោយ​ប្រើប្រាស់​។​

​លោក​បាន​បន្ត​ថា​ ​ផ្លូវ​ល្បឿន​លឿន​នេះ​បាន​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​លើក​ក​ម្ពស់​ប្រសិទ្ធ​ភាព​នៃ​ការធ្វើដំណើរ​ ​និង​ប្រព័ន្ធ​ដឹកជញ្ជូន​ក្នុង​ប្រទេស​កម្ពុជា​ ​ហើយ​វា​ជា​ផ្លូវ​យុទ្ធសាស្ត្រ​ក្នុង​ការ​ជំរុញ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ដទៃទៀត​។​

​លោក​បាន​បន្ថែម​ថា​៖​ ​«​ការធ្វើដំណើរ​លើ​ផ្លូវ​ល្បឿន​លឿន​បាន​សន្សំសំចៃ​ទាំង​ប្រេង​និង​ពេលវេលា​ ​ហើយ​មាន​សុវត្ថិភាព​ជាង​ការធ្វើដំណើរ​លើ​ផ្លូវ​ធម្មតា​។​

​លោក​បាន​គូស​បញ្ជាក់​ទៀត​ថា​ ​ផ្លូវ​ល្បឿន​លឿន​ ​គឺជា​ផ្លែផ្កា​នៃ​កិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​កម្ពុជា​ ​និង​ចិន​ ​ក្រោម​ក្របខណ្ឌ​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​ ​និង​ផ្លូវ​។​

​ជាមួយនឹង​គន្លង​ពីរ​សម្រាប់​ការ​បើកបរ​ក្នុង​ទិសដៅ​ផ្ទុយគ្នា​ ​រួម​នឹង​គន្លង​សង្គ្រោះ​បន្ទាន់​នៅ​សងខាង​ ​យានជំនិះ​នឹង​អាច​ធ្វើដំណើរ​ទៅដល់​គោលដៅ​ក្នុងរយៈពេល​ពីរ​ម៉ោង​តាមផ្លូវ​ល្បឿន​លឿន​ជំនួស​ឱ្យ​រយៈពេល​៥​ម៉ោង​នៅ​លើ​ផ្លូវជាតិ​លេខ​៤​។​ X​in​h​u​a​

Related Posts

Previous Article

​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ​ ​និង​កោះ​កេរ​ ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជិត​២​០​ម៉ឺន​នាក់​ ​ក្នុង​ឆ្នាំ​២​០​២​៣​

Next Article

ប្រាក់ឈ្នួល​អប្បបរមា​ឆ្នាំ​២​០​២​៤​សម្រាប់​ឧស្សាហកម្ម​កាត់​ដេរ​នៅ​កម្ពុជា​ ​ចូលជាធរមាន​