ការទូទាត់​តាមប្រព័ន្ធ​ឌីជីថល​ក្នុង​ឆ្នាំ​២០២២នៅកម្ពុជា​មានការកើនឡើង​យ៉ាង​ខ្លាំង​​

Khmer Times Share:
អតិថិជនស្កែន QR កូដ ដើម្បីទូទាត់តាមទូរស័ព្ទក្នុងរាជធានីភ្នំពេញ។ Xinhua

កម្ពុជាបានមើលឃើញការកើនឡើងគួរឱ្យកត់សម្គាល់នៃការទូទាត់តាមទូរស័ព្ទ ខណៈដែលមនុស្សកាន់តែច្រើនផ្លាស់ប្តូរពីការប្រើប្រាស់សាច់ប្រាក់ទៅជម្រើសប្រតិបត្តិការឌីជីថល នេះបើយោងតាមរបាយការណ៍ថ្មីៗនេះរបស់ធនាគារជាតិកម្ពុជា។

របាយការណ៍ត្រួតពិនិត្យធនាគារជាតិ ឆ្នាំ២០២២ បានអោយដឹងថា “និន្នាការនៃការប្រើប្រាស់សេវាទូទាត់ត្រូវបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារអតិថិជនបានផ្លាស់ប្តូរពីការប្រើប្រាស់សាច់ប្រាក់ទៅជាការទូទាត់តាមប្រព័ន្ធឌីជីថល” ។

របាយការណ៍បានបន្តទៀតថា “ចំនួនគណនីកាបូបអេឡិចត្រូនិកដែលបានចុះឈ្មោះបានកើនឡើងដល់ ១៩.៥ លាន ហើយចំនួនប្រតិបត្តិការសរុបបានកើនឡើងពី៧០៨ លានដល់ ១ ពាន់លានដង ដែលមានទំហំទឹកប្រាក់សរុប ២៧២.៨ ពាន់លានដុល្លារអាមេរិក កើនឡើង៣៤% ប្រហែល៩ ដងនៃផលិតផលក្នុងស្រុកសរុប។

ស្ថាប័នសេវាទូទាត់ប្រាក់ ចំនួន៣៥ ត្រូវបានផ្តល់អាជ្ញាប័ណ្ណ ហើយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចំនួនពីរត្រូវបានអនុញ្ញាតឱ្យដំណើរការអាជីវកម្មទូទាត់នៅចុងឆ្នាំ២០២២។

“ជាទូទៅផលិតផល និងសេវាកម្មដែលផ្តល់ដោយស្ថាប័នទាំងនេះគឺស្ថិតនៅក្នុងទម្រង់នៃការទូទាត់ឌីជីថល ដែលអាចដំណើរការបានតាមរយៈកម្មវិធីទូរស័ព្ទ ឬនៅតាមភ្នាក់ងារទូទាត់ និងបណ្តាញផ្សេងទៀត”។

ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុទៅក្នុងសេវាកម្មទូទាត់គឺជាកត្តាលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ការប្រកួតប្រជែង ជំរុញការបង្កើតថ្មី និងការកែលម្អទំនុកចិត្តសាធារណៈក្នុងការប្រើប្រាស់សេវាកម្មទូទាត់” ។

នាយកប្រតិបត្តិធនាគារប្រៃសណីយ៍កម្ពុជា លោក តូច ចៅចេក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សេវាទូទាត់ប្រាក់តាមទូរស័ព្ទទទួលបានសន្ទុះខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារជំងឺរាតត្បាតកូវីដ-១៩។

លោកបានប្រាប់ Xinhua ថា “ចាប់តាំងពីមានជំងឺរាតត្បាតមក យើងឃើញថាមនុស្សកាន់តែច្រើនឡើងបានប្តូរទៅប្រើប្រាស់ការទូទាត់តាមឌីជីថលក្នុងជី​វភាពរស់នៅប្រចាំថ្ងៃ ខណៈដែលស្ថាប័នហិរញ្ញវត្ថុជាច្រើនបាននិងកំពុងកែលម្អប្រព័ន្ធទូទាត់ឌីជីថលរបស់ពួកគេ” ។

លោកបានបន្ត​ថា រហូត​មក​ដល់​ពេល​នេះ មាន​គណនី​កាបូប​អេឡិចត្រូនិក​ជាង ២០ ម៉ឺន​​បាន​ចុះ​បញ្ជី​ជាមួយ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា​។ Xinhua

Related Posts

Previous Article

គ្រឿងបរិក្ខារទឹក សុខភាព អនាម័យ នៅតាមព្រំដែនកម្ពុជា ជួយជនចំណាកស្រុកក្នុងគ្រាមានវិបត្តិ

Next Article

អគ្គិសនីកម្ពុជា៖គម្រោងផ្តាច់​ចរន្ត​អគ្គិសនី​នឹង​បន្ត​នៅ​ផ្នែក​ខ្លះ​នៃ​រាជធានី​ភ្នំពេញ​រហូត​ដល់​ថ្ងៃ​ទី​២៨ ខែ​ឧសភា