​រដ្ឋាភិបាល​ប្រើប្រាស់​ថាមពល​ ២​,​២​ ​ភាគរយ​នៃ​ថាមពល​សរុប​ដែល​ផលិត​បាន​ក្នុងស្រុក​

S​reek​ant​h​ R​a​v​in​d​r​an​ / Khmer Times Share:
​តម្រូវ​ការប្រើប្រាស់​អគ្គិសនី​ទូទាំង​ប្រទេស​បាន​កើន​ឡើង​ដល់​ជាង​ ​២​,​២​០​០​ ​មេ​ហ្គា​វ៉ាត់​ពី​ប្រហែល​ ​៣​០​ ​មេ​ហ្គា​វ៉ាត់​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ​១​៩​៩​០​។​ ​ខ្មែរ​ថា​ម​ស៍​៖​ ​ជរ​ ​សុគន្ធា

​យោង​តាម​របាយការណ៍​ប្រសិទ្ធ​ភាព​ថាមពល​ចុងក្រោយ​មួយ​បានឲ្យ​ដឹង​ថា​ ​មានតែ​ ​២​,​២​ ​ភាគរយ​នៃ​ថាមពល​សរុប​ដែល​ផលិត​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ប្រើប្រាស់​ដោយ​រដ្ឋាភិបាល​ ​។​

​របាយការណ៍​បាន​ស​សេរ​ថា​៖​ ​«​ ​ការ​ផ្តល់​សេវា​សាធារណៈ​បាន​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​បំពេញ​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​។​ ​តម្រូវ​ការ​អគ្គិសនី​សរុប​នៅ​កម្ពុជា​ ​វា​ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា​ប្រហែល​ ​២​,​២​ ​ភាគរយ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ផ្នែក​រដ្ឋាភិបាល​ដែល​រួម​ទាំង​ការប្រើប្រាស់​ថាមពល​ដោយ​ភ្លើង​តាម​ដង​ផ្លូវ​ ​និង​ ​ការ​បូម​ទឹក​សំណល់​ក្នុង​ទីក្រុង​ ​»​។​

​របាយការណ៍​បន្ត​ថា​៖​ ​«​ ​ដើម្បី​កាត់បន្ថយ​កំណើន​តម្រូវ​ការ​ថាមពល​ក្នុង​វិ​ស​័​យ​នេះ​ ​ការ​អន្តរាគមន៍​ប្រ​សិទ្ឋ​ភាព​ថាមពល​នៅ​ក្នុង​ការ​បំភ្លឺ​ភ្លើង​តាមផ្លូវ​ ​និង​ការ​បូម​ទឹក​កខ្វក់​នឹង​ដើរ​តួនាទី​សំខាន់​ផង​ដែរ​។​ ​សម្រាប់​ភ្លើងបំភ្លឺ​តាមផ្លូវ​ ​ឧបសគ្គ​សំខាន់​ៗ​ដើម្បី​ជម្រះ​ចេញ​សម្រាប់​ដំណើរការ​ថាមពល​ដែល​ប្រសើរ​ឡើង​រួម​មាន​ការប្រើប្រាស់​ចង្កៀង​ធម្មតា​ ​ការប្រើប្រាស់​មាន​ក​ម្រិ​ត​ ​និង​ការប្រើប្រាស់​ញឹកញាប់​ ​និង​ការថែទាំ​ជាដើម​»​។​

​របាយការណ៍​បន្ត​ថា​៖​ ​«​ ​ជាង​នេះ​ទៅទៀត​ ​សម្រាប់​ការ​បូម​ទឹក​កខ្វក់​ ​ការ​ប្រើ​ម៉ាស៊ីន​ម៉ា​ស៊ូត​ដើម្បី​ដំណើរការ​ម៉ាស៊ីនបូម​ទឹក​សំណល់​ត្រូវ​បាន​រក​ឃើញ​ថា​នាំ​ឱ្យ​មាន​ប្រតិបត្តិការ​មិន​មាន​ប្រសិទ្ធ​ភាព​ណាមួយ​»​។​

​លោកនាយក​រដ្ឋ​ម​ន្រ្តី​ហ៊ុន​ ​សែន​ ​កាលពី​ពីរ​ខែមុន​ ​មានប្រសាសន៍​កម្ពុជា​បាន​រក្សា​តម្លៃ​អគ្គិសនី​មិន​ផ្លាស់ប្តូរ​នៅ​ឆ្នាំនេះ​ ​បើ​ទោះបីជា​តម្រូវ​ការ​ក្នុងស្រុក​សម្រាប់​អគ្គិសនី​កើន​ឡើង​។​

​លោក​​​មានប្រសាសន៍ថា​ ​រដ្ឋាភិបាល​ចង់​ជួយ​ដល់​ក្នុង​អតិថិជន​រួម​ទាំង​ក្នុង​វិ​ស​័​យ​កសិកម្ម​ ​ខណៈ​ដែល​ប្រទេសជិតខាង​ ​តម្លៃ​បាន​កើន​ឡើង​ទៅ​ក​ម្រិ​ត​មួយ​ដែល​ខ្ពស់​ជាង​កម្ពុជា​។​

​លោក​​​មានប្រសាសន៍​បន្ថែម​ថា​ ​តម្រូវ​ការ​ការប្រើប្រាស់​អគ្គិសនី​ច្រើន​នៅ​ក្នុង​ប្រទេស​ ​។​ ​លោក​​​មានប្រសាសន៍ថា​ ​ពោល​គឺ​កើន​ឡើង​ ​ជាង​ ​២​,​២​០​០​ ​មេ​ហ្គា​វ៉ាត់​ពី​ប្រហែល​ ​៣​០​ ​មេ​ហ្គា​វ៉ាត់​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ​១​៩​៩​០​ ​ខណៈ​ដែល​ភ្នំពេញ​គ្រប់​ដណ្តប់​ជាង​ ​១​,​០​០​០​ ​មេ​ហ្គា​វ៉ាត់​។​

​លោកនាយក​រដ្ឋ​ម​ន្រ្តី​បាន​ចង្អុល​បញ្ហា​ញ​ថា​ ​តម្រូវ​ការប្រើប្រាស់​អគ្គិសនី​នៅ​កម្ពុជា​ ​ពិសេស​តាម​ផ្ទះ​ ​កសិកម្ម​ ​ទេសចរ​ណួ ​និង​ ​ឧស្សាហកម្ម​ ​គឺ​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​កើន​ឡើង​បន្ថែម​ទៀត​ដោយសារតែ​សេដ្ឋកិច្ច​របស់​ខ្លួន​ត្រូវ​បាន​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ផ្គត់ផ្គង់​ការពង្រីក​សមត្ថភាព​នៃ​ប្រភព​ផលិត​ថាមពល​ ​ជាពិសេស​ប្រភព​ដែល​អាច​ក​កើតឡើងវិញ​បាន​។​

​លោក​​​មានប្រសាសន៍​បន្ត​ថា​៖​ ​«​ ​គ្រប់គ្នា​បាន​បង្កើន​តម្លៃ​របស់​ពួកគេ​ដូចជា​ប្រទេសជិតខាង​ ​ប៉ុន្តែ​យើង​មិនទាន់​ធ្វើ​ចឹ​ង​បានទេ​ ​។​ ​ពីមុន​ ​តម្លៃ​របស់យើង​ខ្ពស់​ជាងគេ​ ​ប៉ុន្តែ​ឥឡូវ​តម្លៃ​ពួកគេ​បាន​ខ្ពស់​ជាង​ ​យើង​ត្រូវតែ​មានការ​អត់ធ្មត់​ដើម្បី​ជួយ​ប្រជាជន​របស់យើង​»​។​ ​លោក​​​មានប្រសាសន៍ថា​ ​តម្លៃ​អគ្គិសនី​សម្រាប់​ការ​បូម​ទឹក​នៅ​ក្នុង​វិ​ស​័​យ​កសិកម្ម​ចាប់ពី​ម៉ោង​ ​៩​យប់​ដល់​ ​ម៉ោង​ ​៧​ព្រឹ​ង​ ​ត្រូវ​នៅ​តម្លៃ​ ​៤​៨​០​ ​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​៕​ ​ប្រែ​សម្រួល​ដោយ​៖​ សុ ​ជាតា

Related Posts

Previous Article

​ក្រសួង​អប់រំ​ប្រកាស​ជ្រើសរើស​យុវជន​២​៥​០​នាក់​ចូលរួម​ព្រឹត្តិការណ៍​បោះជំរំ​យុវជន​ជាសាកល​លើក​ទី​៩

Next Article

​តួ​ប្រាង្គ​ទី​២​២​នៃ​ប្រាសាទ​បាគង​កំពុង​ជួសជុល​ឡើងវិញ​