អ្នកធ្វើ​ដំណើរ​តាមផ្លូវអាកាសមានចំនួនកើនឡើង​១៨០ ភាគរយ​ក្នុង​រយៈពេល ៨ ខែ​ដំបូង

Khmer Times Share:
ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ដល់ខេត្ត​សៀមរាប​មាន។ KT

របាយការណ៍ដែលចេញផ្សាយដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកាលពីថ្ងៃចន្ទបានឱ្យដឹងថា កម្ពុជាទទួលបានអ្នកធ្វើដំណើរតាមផ្លូវអាកាសចំនួន ៣.៤ លាននាក់ក្នុងអំឡុងពេល៨ខែដំបូងនៃឆ្នាំ២០២៣កើនឡើង១៨០ភាគរយបើធៀបនឹងឆ្នាំមុន។

របាយការណ៍បានអោយដឹងទៀតថា ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ និងក្នុងស្រុកបានដំណើរការជើងហោះហើរសរុបចំនួន ៣៣,១៤៦ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិចំនួនបីរបស់កម្ពុជាក្នុងអំឡុងខែមករាដល់ខែសីហាឆ្នាំនេះ ដែលកើនឡើង ១១៤ ភាគរយបើធៀបនឹងឆ្នាំមុន។

ឯកឧត្តម ស៊ិន ច័ន្ទសេរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បាននិយាយថា កម្ពុជារំពឹងថានឹងទាក់ទាញអ្នកដំណើរតាមផ្លូវអាកាសប្រមាណ ៤,៦ លាននាក់នៅឆ្នាំនេះ ពោលគឺកើនឡើងតាមការរំពឹងទុកពី ២,៣៨ លាននាក់កាលពីឆ្នាំមុន។

ឯកឧត្តមបានប្រាប់ Xinhua ថា “សម្រាប់ឆ្នាំ២០២៣ យើងព្យាករណ៍ថាចំនួនអ្នកដំណើរតាមផ្លូវអាកាសនឹងកើនឡើងទ្វេដងដោយសារប្រទេសចិនបានបើកឡើងវិញនៅដើមឆ្នាំនេះ ដែលជាកត្តាជំរុញក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មអាកាសចរណ៍” ។

ផ្ទុយពីការកើនឡើងនៃអ្នកដំណើរតាមផ្លូវអាកាស ការដឹកទំនិញតាមផ្លូវអាកាសបានថយចុះចំនួន ១០ ភាគរយមកត្រឹម ៣៤.៨៨១ តោនក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ។

វិស័យទេសចរណ៍នៅតែជាសសរស្តម្ភនៃសេដ្ឋកិច្ចរបស់កម្ពុជា ដូច្នេះហើយវិស័យនេះមានសារៈសំខាន់សម្រាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់រដ្ឋាភិបាលកម្ពុជា។

ក្រសួងទេសចរណ៍បានកំណត់គោលដៅទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៦,៤ លាននាក់នៅឆ្នាំ ២០២៥ និង ៧ លាននាក់នៅឆ្នាំ ២០២៦។

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រថ្មី ដើម្បីលើកកម្ពស់វិស័យទេសចរណ៍កម្ពុជាអោយមានភាពកាន់តែមានភាពប្រកួតប្រជែង និរន្តរភាព និងប្រកបដោយបរិយាប័ន្ន។ Xinhua/Khmer Times

Related Posts

Previous Article

បច្ចុប្បន្នកម្ពុជាសម្រេចបាន ៨០%នៃផែនការផ្គត់ផ្គង់ទឹកស្អាត

Next Article

អ្នកជំនាញចែករំលែកបទពិសោធន៍រយៈពេលជាង២៩ ឆ្នាំក្នុងការជួសជុលប្រាសាទបុរាណ