គ្រោះថ្នាក់​ចរាចរណ៍​បាន​ធ្លាក់​ចុះ ១៣ ភាគរយ​ក្នុង​អំឡុងរយៈ​ពេល ៤ ខែ​ដំបូង

Khmer Times Share:

យោងតាមលោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ គ្រោះថ្នាក់ចរាចរណ៍មានចំនួន១.០១១ករណី ថយចុះ១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រភពដដែលបានចង្អុលបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតមនុស្សចំនួន៥០២ នាក់ ថយចុះ១៣ ភាគរយ និងរងរបួសចំនួន ១,៣៦៣ នាក់ ដោយថយចុះ២៦ភាគរយ បើធៀបនឹងឆ្នាំមុន។

ការបើកបរហួសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការបើកបរក្នុងស្ថានភាពស្រវឹង ការមិនពាក់មួកសុវត្ថិភាព ការជែង និងបត់ក្នុងស្ថានភាពគ្រោះថ្នាក់ គឺជាមូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។

អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ដាស់តឿន​ម្ដង​ទៀត​ឲ្យ​សាធារណជន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​គោរព​ច្បាប់​ចរាចរណ៍។ AKP-Phal Sophanith

Related Posts

Previous Article

មន្ត្រីជាន់ខ្ពស់​កម្ពុជា​ធ្វើ​ទស្សនកិច្ច​នៅ​ទីស្នាក់ការធនាគារវិនិយោគ និងអភិវឌ្ឍវៀតណាម​

Next Article

​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ចុះ​កិច្ចព្រម​ព្រៀង​ពាក់ព័ន្ធ​យុវជន​ ​ជាមួយ​វៀតណាម