សំបុកសត្វត្រដក់តូចចំនួន១៧ ត្រូវបានកត់ត្រានៅក្នុងរដូវបង្កាត់ពូជ២០២២

Khmer Times Share:

យោងតាមការចេញផ្សាយពីគេហទំព័រ NatureLife Cambodia បានឲ្យដឹងថា សំបុកសត្វត្រដក់តូច (Lesser adjutant-Leptoptilos javanicus) សរុបចំនួន១៧ សំបុក ត្រូវបានកត់ត្រានៅក្នុងដែនជម្រកសត្វព្រៃលំផាត់ នៅចុងរដូវបង្កាត់ពូជឆ្នាំ២០២២។

ប្រភពបាននិយាយថា សំបុកសត្វត្រដក់តូច ចំនួន១៦ ត្រូវបានញាស់ដោយជោគជ័យជាមួយនឹងកូនចំនួន ២៧ ដោយបន្ថែមថាសំបុកមួយត្រូវបានបញ្ជាក់ថាជាការបរាជ័យដោយមិនដឹងមូលហេតុ។

ដំណឹង​ល្អ​នេះ​បាន​មក​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់ NatureLife Cambodia សហការ​ជាមួយ​មន្ត្រី​អនុរក្ស LWS និង​សហគមន៍​មូលដ្ឋាន​ក្នុង​ការ​ស្វែង​រក និង​ការពារ​សំបុក​សត្វ​ជិត​ផុត​ពូជ។

ការ​ចេញ​ផ្សាយ​ព័ត៌មាន​បាន​ចង្អុល​បង្ហាញ​ថា សត្វត្រដក់តូចធ្វើ​សំបុក​នៅ​ក្នុង​ដែនជម្រក​មួយ ហើយ​ដែនជ្រក​ធំ​បំផុត​នៅ​ឆ្នាំ​នេះ​មាន​សំបុក​ចំនួន ៦។

សេចក្តីប្រកាសព័ត៌មានបានគូសបញ្ជាក់ថា លទ្ធផលនេះបង្ហាញថាដែនជម្រកលំផាត់ គឺជាកន្លែងដ៏សំខាន់មួយ ដើម្បីធានាការរស់រានមានជីវិតនៃប្រភេទសត្វដែលងាយរងគ្រោះនេះ។ ផល សុផានិត – AKP

Related Posts

Previous Article

កម្មវិធី REDD+ ជួយបង្កើតប្រាក់ចំណូលសមរម្យ និងលើកកម្ពស់ការថែរក្សាធនធានធម្មជាតិក្នុងខេត្តពោធិ៍សាត់

Next Article

ចំនួនភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​កម្ពុជា​រំពឹង​ថា​នឹង​កើនឡើងនៅ​ឆ្នាំ​២០២៥​លើស​​​ពេលមុនមានជំងឺ​រាតត្បាត​