រដ្ឋមន្ត្រីការបរទេស​កម្ពុជា​-​ជប៉ុន​ ​បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃចន្ទ​

Share:

​នៅ​ថ្ងៃ​ទី​៣​០​ ​ខែ​តុលា​ ​វេលា​ម៉ោង​ ​៥​:​៤​០​ ​ល្ងាច​ ​លោកស្រី​ ​KAM​I​K​A​W​A​ ​Y​oko ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​ ​បាន​ជួបពិភាក្សា​ការងារ​តាម​ទូរស័ព្ទ​ជាមួយ​ឯកឧត្តម​ ​សុខ​ ​ចិន្តា​សោភា​ ​ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រីការបរទេស​ ​និង​សហប្រតិបត្តិការ​អន្តរជាតិ​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​អស់​រយៈពេល​ប្រហែល​២​៥​នាទី​។​

​ថ្នាក់​ដឹកនាំ​ទាំងពីរ​បាន​អប​អរសាទរ​គ្នា​ទៅវិញទៅមក​ចំពោះ​ការ​ចូលកាន់​តំណែង​របស់​ខ្លួន​។​ ​ឯកឧត្តម​ ​សុខ​ ​ចិន្តា​សោភា​ ​បាន​ថ្លែង​អំណរគុណ​ចំពោះ​ការ​រួមចំណែក​ដ៏​ធំធេង​របស់​ប្រទេស​ជប៉ុន​ចាប់តាំង​ពី​ឆ្នាំ​ ​១​៩​៩​២​ ​មក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ ​ហើយ​ឯកឧត្តម​បាន​លើកឡើង​ថា​ ​កម្ពុជា​មិនដែល​ភ្លេច​ជំនួយ​របស់​ជប៉ុន​ចំពោះ​ដំណើរការ​សន្តិភាព​ ​ការ​ស្តារ​ ​និង​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា​នោះ​ទេ​។​

​លោកស្រី​បាន​បង្ហាញ​ពី​ឆ​ន្ទះ​ក្នុង​ការ​ធ្វើការ​ជាមួយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ​សុខ​ ​ចិន្តា​សោភា​ ​ដើម្បី​ពង្រឹង​ “​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​” ​រវាងប្រទេស​ជប៉ុន​ ​និង​កម្ពុជា​ ​និង​ដើម្បី​រក្សា​ ​និង​ពង្រឹង​សណ្តាប់ធ្នាប់​អន្តរជាតិ​ដោយសេរី​ ​និង​បើកចំហ​ដោយ​ផ្អែកលើ​នីតិ​រដ្ឋ​។​ ​រដ្ឋមន្ត្រី​ទាំងពីរ​បាន​បញ្ជាក់​ថា​ ​ពួកគេ​នឹង​ធ្វើការ​រួមគ្នា​ឆ្ពោះទៅ​រកការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​។​

​លោកស្រី​ក៏បាន​ស្វាគមន៍​ចំពោះ​ទំនាក់ទំនង​ក​ម្រិ​ត​ខ្ពស់​យ៉ាងសកម្ម​រវាង​ជប៉ុន​ ​និង​កម្ពុជា​ ​ហើយ​បាន​បង្ហាញ​ពី​ចេតនា​របស់​ប្រទេស​ជប៉ុន​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សន្តិសុខ​តាមរយៈ​មធ្យោបាយ​ផ្សេងៗ​ ​រួម​ទាំង​ដំណើរ​ទស្សនកិច្ច​របស់​កងកម្លាំង​ស្វ័យ​ការពារ​ដែនសមុទ្រ​ជប៉ុន​ទៅកាន់​មូលដ្ឋានទ័ព​ជើងទឹក​រាម​។​

​លើស​ពី​នេះ​ ​សម្រាប់​វិ​ស​័​យ​សេដ្ឋកិច្ច​ ​លោកស្រី​បាន​ស្នើ​កម្ពុជា​ ​ដោះស្រាយបញ្ហា​ប្រឈម​នានា​ដែល​ក្រុមហ៊ុន​ជប៉ុន​ដែល​កំពុង​ជួបប្រទះ​ក្នុង​ការប្រតិបត្តិ​ការ​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត​។​ ​លោកស្រី​ក៏បាន​បង្ហាញ​ពី​បំណង​របស់​ប្រទេស​ជប៉ុន​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័យ​ឌី​ជី​ថល​នី​យ​កម្ម​ ​ការ​តភ្ជាប់​ ​និង​អភិបាល​កិច្ច​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​សង្គម​កម្ពុជា​។​

​លោកស្រី​បាន​បញ្ជាក់​ទៀត​ថា​ ​ក្នុង​ការ​កសាង​សង្គមប្រជាធិបតេយ្យ​ប្រកបដោយ​សុខភាព​ល្អ​ ​ចាំបាច់​ត្រូវ​បង្កើត​បរិយាកាស​មួយ​ដែល​ប្រជាពលរដ្ឋ​អាច​បញ្ចេញមតិ​ ​ហើយ​ជប៉ុន​នឹង​បន្ត​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា​។

​ជា​កិច្ច​ឆ្លើយតប​ ​ឯកឧត្តម​ ​សុខ​ ​ចិន្តា​សោភា​ ​បាន​ថ្លែង​អំណរគុណ​ចំពោះ​ការ​គាំទ្រ​របស់​ប្រទេស​ជប៉ុន​ ​ក្នុង​ការ​បង្កើត​ក្រមរដ្ឋប្បវេណី​របស់​កម្ពុជា​ ​និង​បាន​បញ្ជាក់​ថា​ ​កម្ពុជា​ចង់​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិ​ស​័​យ​អភិបាល​កិច្ច​។​

​ឯកឧត្តម​បាន​បន្ត​ទៀត​កម្ពុជា​នឹង​ជួយ​សម្រួល​ដល់​ការ​វិនិយោគ​របស់​ជប៉ុន​នៅ​កម្ពុជា​បន្ថែម​ទៀត​ ​ដោយ​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​របស់​ជប៉ុន​។​ ​រដ្ឋមន្ត្រី​ទាំងពីរ​បាន​បញ្ជាក់​ថា​ ​ពួកគេ​នឹង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ ​ដើម្បី​លើក​ក​ម្ពស់​ការ​តភ្ជាប់​ក្នុង​តំបន់​។​

​រដ្ឋមន្ត្រី​ទាំងពីរ​បាន​ឯកភាព​គ្នា​ថា​ ​ប្រទេស​ទាំងពីរ​នឹង​បន្ត​ធ្វើការ​រួមគ្នា​ឆ្ពោះទៅ​រក​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​លើក​ទី​៥​០​នៃ​មិត្តភាព​ ​និង​កិច្ច​សហប្រតិបត្តិការ​អា​ស៊ាន​-​ជប៉ុន​ ​នៅ​ខែ​ធ្នូ​ខាងមុខ​។​

​លោកស្រី​ក៏បាន​លើកឡើង​ពី​សារៈសំខាន់​នៃ​ការ​លើក​ក​ម្ពស់​ស្ត្រី​ ​សន្តិភាព​ ​និង​សន្តិសុខ​។​ ​ជា​ការ​ឆ្លើយតប​ ​ឯកឧត្តម​ ​សុខ​ ​ចិន្តា​សោភា​ ​បាន​បញ្ជាក់​ថា​ ​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ដែល​ចួ​ល​រួម​ថែរក្សា​សន្តិភាព​ ​ហើយ​ស្ត្រី​ជាច្រើន​បាន​ដើរ​តួនាទី​យ៉ាងសកម្ម​នៅ​ក្នុង​សកម្មភាព​នេះ​។​ ​បន្ថែម​ពីលើ​នេះ​ ​ឯកឧត្តម​សុខ​ ​ចិន្តា​សោភា​ ​បាន​កត់​សម្គាល់​ថា​ ​ជប៉ុន​ ​និង​កម្ពុជា​ ​បាន​នឹង​កំពុង​សហការ​គ្នា​ក្នុង​កា​រដោះ​មីន​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​ ​រដ្ឋមន្ត្រី​ទាំងពីរ​បាន​ចែករំលែក​ទ​ស្សនៈ​ថា​ ​ប្រទេស​ទាំងពីរ​នឹង​បន្ត​ធ្វើការ​ជាមួយគ្នា​អោយ​កាន់តែ​ជិតស្និទ្ធ​បន្ថែម​ទៀត​ក្នុង​វិ​ស​័​យ​ផ្សេងៗ​។​ ​M​o​f​a​.​go​.j​p​

Related Posts

Previous Article

ពិព័រណ៍​ផលិតផល​សេដ្ឋ​កិច្ចការពារ​ជាតិ​កម្ពុជា​-​វៀតណាម​បាន​ឈាន​ដល់​ថ្ងៃ​បញ្ចប់​

Next Article

​រដ្ឋាភិបាល​ត្រៀម​ប្រារព្ធ​ខួប​២​៥​ឆ្នាំ​នៃ​នយោបាយ​ឈ្នះ​ឈ្នះ​ដែល​ផ្ដួចផ្ដើម​ដោយ​អតីត​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន