កម្ពុជា​រកចំណូល​បានជា​ង​១​២​៣​លាន​ដុល្លារ​ពី​ការនាំចេញ​អង្ករ​ក្នុង​ត្រីមាស​ទី​១​

C​h​e​a ​Van​y​u​t​h​ / Khmer Times Share:

យោង​តាម​របាយការណ៍​របស់​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ​ក្នុងរយៈពេល​បី​ខែ​ដំបូង​នៃ​ឆ្នាំនេះ​ ​កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន​១​៦​៦​,​៤​៥​១​ ​តោន​ទៅកាន់​ទី​ផ្សារ​អន្តរជាតិ​ ​ថយ​ចុះ​បន្តិច​ពី​ចំនួន​ ​១​៧​៦​,​៥​៨​១​ ​តោន​ក្នុងរយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។​

​កម្ពុជា​រកចំណូល​បាន​ជិត​ ​១​២​៣​.​៦​ ​លាន​ដុល្លារ​ពី​ការនាំចេញ​អង្ករ​ក្នុង​អំឡុង​ខែ​មករា​ដល់​ខែ​មីនា​ ​ធ្លាក់ចុះ​១​,​៩​ ​ភាគរយ​ពី​១​២​៦​លាន​ដុល្លារ​ធៀប​នឹង​ឆ្នាំមុន​។​

​អង្ករ​ដែល​បាន​នាំចេញ​រួម​មាន​ ​អង្ករ​ក្រអូប​ ​អង្ករ​ស​គ្រាប់​វែង​ ​អង្ករ​ចំហុយ​ ​និង​អង្ករ​សរីរាង្គ​ ​ដោយ​អង្ករ​ក្រអូប​មាន​ចំនួន​៨​១​ ​ភាគរយ​នៃ​ការនាំចេញ​អង្ករ​សរុប​។​

​របាយការណ៍​នេះ​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​អង្ករ​កម្ពុជា​ត្រូវ​បាន​នាំចេញ​ទៅកាន់​ប្រទេស​ ​និង​តំបន់​ចំនួន​៥​៦​ ​ជុំវិញ​ពិភពលោក​ពី​ក្រុមហ៊ុន​នាំចេញ​ចំនួន​៤​៦​ ​ដោយ​បន្ថែម​ថា​ប្រទេស​ទិញ​អង្ករ​សំខាន់​ៗ​របស់​កម្ពុជា​រួម​មាន​សហភាព​អឺរ៉ុប​ ​ប្រទេស​ចិន​ ​និង​ប្រទេស​សមាជិក​អា​ស៊ាន​។​

​របាយការណ៍​បាន​បន្ត​ថា​ ​ប្រទេស​ចិន​នៅតែ​ជា​អ្នកទិញ​អង្ករ​នាំមុខ​គេ​របស់​កម្ពុជា​ ​ដោយ​បាន​ទិញ​អង្ករ​ចំនួន​ ​៤​៣​.​០​៣​៩​ ​តោន​ ​ឬ​ ​២​៥​,​៨​ ​ភាគរយ​នៃ​ការនាំចេញ​អង្ករ​សរុប​របស់​កម្ពុជា​នៅ​ក្នុង​ត្រីមាស​ទីមួយ​។​

​ទន្ទឹម​នឹង​នេះ​ ​កម្ពុជា​រកចំណូល​បាន​ប្រមាណ​ ​៦​០​០​ ​លាន​ដុល្លារ​ ​ពី​ការនាំចេញ​ស្រូវ​ប្រមាណ​ជាង​ ​២​,​២​២​ ​លាន​តោន​ ​ក្នុងរយៈពេល​បី​ខែ​។​

​ក្នុង​ឆ្នាំ​២​០​២​៣​ ​កម្ពុជា​បាន​នាំចេញ​អង្ករ​ជាង​៦​៥​៦​.​០​០​០​តោន​ ​ដោយ​រកចំណូល​បាន​៤​៦​៦​លាន​ដុល្លារ​ ​កើន​ឡើង​៣​%​ក្នុង​បរិមាណ​និង​១​៣​%​ជា​តម្លៃ​ធៀប​នឹង​ឆ្នាំ​២​០​២​២​។​

​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​កំណត់​គោលដៅ​ក្នុង​ការនាំចេញ​អង្ករ​ឱ្យ​បាន​យ៉ាងហោចណាស់​មួយលាន​តោន​នៅ​ឆ្នាំ​២​០​២​៥​។​

Related Posts

Previous Article

ក្រសួង​ពាណិជ្ជកម្ម​កំណត់​អាទិភាព​ ​ដោយ​ទាញ​យក​ឱកាស​ពី​ទី​ផ្សារ​នៅ​តំបន់​អាហ្វ្រិក​តាមរយៈ​តំបន់​មជ្ឈិមបូព៌ា​

Next Article

​កម្ពុជាត្រូវ​ការ​អ្នកជំនាញ​បច្ចេកវិទ្យា​ឌី​ជី​ថល ​ច្រើន​សម្រាប់​ក្រុមហ៊ុន​ទូទៅ​ ​និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​