​កម្ពុជា​ទាក់ទាញ​លំ​ហូរ​ចូល​ ​F​D​I​ ​ចំនួន​ ​១​,​៣​ ​ពាន់​លាន​ដុល្លារ​

​ជា​ ​វណ្ណយុទ្ធ​ / Khmer Times Share:
កម្មករកំពុងធ្វើការនៅក្នុងរោងចក្រកែច្នៃមួយកន្លែង។ រូបភាព៖ ខ្មែរថាមស៍

​យោង​តាម​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ (C​D​C) ​កម្ពុជា​បាន​ទាក់ទាញ​ការ​វិនិយោគ​ចំនួន​ 1.3 ​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ពីរ​ខែ​ដំបូង​នៃ​ឆ្នាំនេះ​។​

​លោក​ ​ជា​ ​វុទ្ធី​ ​អគ្គលេខាធិការ​ក្រុមប្រឹក្សា​វិនិយោគ​កម្ពុជា​ (C​I​B) ​របស់​ C​D​C ​មានប្រសាសន៍ថា​ ​ប្រទេស​ចិន​គឺជា​ប្រទេស​នាំមុខ​គេ​ក្នុង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (​F​D​I​) ​មកកាន់​កម្ពុជា​ ​ដែល​មាន​ចំនួន​ប្រហែល​ 39 ​ភាគរយ​នៃ​ទុន​វិនិយោគ​សរុប​។​

​លោក​និយាយ​ថា​“​ក្នុងរយៈពេល​ពីរ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៤ ​យើង​ឃើញ​លំ​ហូរ​ចូល​ចំនួន​ $1.3 ​ពាន់​លាន​ដុល្លារ​។​ ​នេះ​ជា​ការ​កើន​ឡើងជា​ង​ ​៥​០​០​ ​ភាគរយ​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ​២​០​២​៣​»​។​

​លោក​បន្ត​ថា​ ​ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​ ​គឺ​ផ្តោត​លើ​វិ​ស​័​យ​ឧស្សាហកម្ម​ ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​និង​កសិកម្ម​។​

​លោក​ ​លឹម​ ​ហេង​ ​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​បាន​ចាត់ទុកថា​ ​លំ​ហូរ​ ​F​D​I​ ​កាន់តែ​ខ្ពស់​ ​ដោយសារ​ទំនុក​ចិត្ត​របស់​អ្នក​វិនិយោគ​ខ្លាំង​។​ ​លោក​ថា​ ​អ្នក​វិនិយោគ​មើល​ទៅ​កម្ពុជា​ដោយ​អនុគ្រោះ​ចំពោះ​ស្ថិរភាព​ ​សន្តិភាព​ ​និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​។​ វិនិ​យោគិន​ក៏​ដឹង​អំពី​សក្ដានុពល​សម្រាប់​កំណើន​នៃ​ផលិតផល​ដែល​ផលិត​ក្នុង​កម្ពុជា​ដែរ​។​

“​កម្ពុជា​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTAs) ​ជាមួយ​ចិន​ ​កូរ៉េ​ខាងត្បូង​។​ ​ក៏មាន​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់​ (RC​E​P​) ​ដែរ​។​ ​ទាំងអស់​នេះ​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោល​ដៅ​ដ៏​ល្អ​សម្រាប់​អ្នក​វិនិយោគ​បរទេស​ដែល​កំពុង​ស្វែងរក​ទី​ផ្សារ​ទូលំទូលាយ​ ​គោល​នយោបាយ​អំណោយផល​ ​និង​កំណើន​សក្តានុពល​»​។​

​លោក​ថា​ ​រដ្ឋាភិបាល​ក៏បាន​សកម្ម​ក្នុង​ការដោះស្រាយបញ្ហា​លំបាក​ ​និង​បញ្ហា​ប្រឈម​របស់​វិ​ស​័​យ​ឯកជន​សម្រាប់​អ្នក​វិនិយោគ​ក្នុងស្រុក​ ​និង​បរទេស​។​

​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ប្រសាសន៍​កាល​ពីដើម​ខែ​មីនា​ថា​ ​រដ្ឋាភិបាល​នឹង​បន្ត​ជំរុញ​ការ​វិនិយោគ​ដែល​មាន​គោលបំណង​បង្កើត​ការងារ​ ​និង​លើក​ក​ម្ពស់​ជីវភាពរស់នៅ​។​

​របាយការណ៍​របស់​ C​D​C ​បាន​បង្ហាញ​នៅ​ក្នុង​ខែ​មករា​ថា​ ​កម្ពុជា​បាន​ទាក់ទាញ​ការ​វិនិយោគ​ទ្រព្យ​សកម្ម​ថេរ​ចំនួន​ ៤,៩២ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២៣ ​គឺ​កើន​ឡើង​ ២២ ​ភាគរយ​ពី​ ៤,០៣ ​ពាន់​លាន​ដុល្លារ​កាលពីឆ្នាំមុន​។​

​ការ​វិនិយោគ​ពី​ចិន​មាន​ចំនួន​ប្រហែល​ ២/៣ ​នៃ​ទុន​វិនិយោគ​សរុប​ ​តាម​ពីក្រោយ​ដោយ​វិនិ​យោគិន​មក​ពី​សិង្ហបុរី​ ​ម៉ាឡេស៊ី​ ​និង​ប្រទេស​ផ្សេងទៀត​។​

​ការ​វិនិយោគ​លើ​គម្រោង​ឧស្សាហកម្ម​មាន​ចំនួន​ ៩២ ​ភាគរយ​ ​ឬ​ ២៤៨ ​នៃ​គម្រោង​សរុប៕

Related Posts

Previous Article

​ក្រុម​ចិន​សម្លឹង​រកការ​វិនិយោគ​នៅ​កម្ពុជា​

Next Article

សំ​ ​ថា​រ័ត្ន ​បាន​បង្ហាញខ្លួន​នៅ​គ្រាដំបូង​ក្នុង​ហូ​លី​វូ​ដ​ឆ្នាំ​ ​២​០​២​២